ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាលប្រចាំឆ្នាំ២០២៥បានចាប់ផ្តើមប្រកួតជាផ្លូវការហើយ

Detail Top Banner

ខេត្តកណ្តាល៖ ការប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៤-២០២៥ បានចាប់ផ្តើមប្រកួតជាផ្លូវការហើយ នៅក្រុងតាខ្មៅនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ លើ៥ប្រភេទកីឡារួមមាន បាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ និងអត្តពលកម្ម។

ដែលការប្រកួតនេះ រៀបចំឡើងរយៈពេល៧ថ្ងៃ ដែលចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៤ ក្នុងគោលបំណងដើម្បីជ្រើសរើសកីឡាករ-កីឡាការិនី នៃប្រភេទកីឡាទាំង៥ សម្រាប់តំណាងខេត្តកណ្តាលត្រៀមចូលរួមការប្រកួត កីឡាសិស្សសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូទំាងប្រទេស នាពេលខាងមុខ។ចំពោះទីតាំងប្រកួតប្រព្រឹត្តទៅ នៅវិទ្យាល័យហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ទីលានបាល់ទាត់ក្នុងក្រុងតាខ្មៅ ។

You might also like