ក្រុមវិសាខា B ក្លាយជាម្ចាស់ជើងឯក នៃការប្រកួតបាល់ទះពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២២

Detail Top Banner

(ភ្នំពេញ)៖ ការប្រកួតបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២២ បានបិទបញ្ចប់ជាផ្លូវការហើយ ក្រោយដំណើរការប្រកួតយយ៉ាងស្វិតស្វាញដែលចាប់ផ្តើមពីថ្ងៃទី៨ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នៅពហុកីឡដ្ឋានបាល់ទះព្រីនស៍ (ហ្គេ្រនភ្នំពេញ)ខណៈក្រុមវិសាខា( B ) ក្លាយជាម្ចាស់ជើងឯកបន្ទាប់ពីបានយកឈ្នះក្លឹបបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ (B) នៅវគ្គផ្តាច់ព្រ័ត្រ។


ដែលពិធីបិទការប្រកួតមានការអញ្ញើញចូលរួមក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ឯកឧត្ដម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានកិត្តិយស ឯកឧត្ដម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ និងជាអនុប្រធានសហព័ន្ធ រួមជាមួយឯកឧត្ដម លោកឧកញ៉ា លោកជំទាវ លោក-លោកស្រី ប្រធានក្លឹបកីឡាបាល់ទះរាជធានី-ខេត្ត គ្រូបង្វឹក និងកីឡាករផងដែរ ។


នៅក្នុងឱកាសនោះនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិរៀបចំការប្រកួត ។
នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត មានជំនឿជាក់ថា តាមរយៈព្រឹត្តិការណ៍ប្រកួតប្រចាំឆ្នាំនេះ កីឡាកររបស់យើងមកពី២១រាជធានី ខេត្ត ទទួលបានបទពិសោធន៍ថ្មីៗ ដើម្បីជាទុនទៅពង្រឹងនូវចំណុចខ្វះខាតសម្រាប់ការប្រកួតលើកក្រោយៗទៀត ជាពុំខាន បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល១៨ថ្ងៃ មកនេះ ។

សូមបញ្ជាក់ថា ការប្រកួតបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២២នេះ មានក្រុមមកពីតាម បណ្តារាជធានី-ខេត្តចំនួន២១ក្រុមធ្វើការប្រកួតប្រជែងតាំងពីថ្ងៃទី៨ ដល់២៦ ខែមិថុនា ឆ្នាំ២០២២ ក្នុងនោះក្រុវិសាខា (B) ក្លាយជាម្ចាស់ជើងឯង ក្រុមរដ្ឋបាលរាជធានីភ្នំពេញ (B) ជើងឯករង សមាគមន៍កីឡាបាល់ទះខេត្តសៀមរាប ទទួលចំណាតថ្នាក់លេខ៣ ។
សូមជម្រាប់ជូនថា ចំពោះក្រុមដែលជាប់ចំណាត់ថ្នាក់ពីលេខ១ដល់លេខ៧ក្នុងពានរង្វាន់សម្តេចក្រឡាហោមស ខេងជាបេក្ខភាពបន្ថែមដើម្បីចូលរួមដណ្តើមពានរង្វាន់សម្តេចតេជោ នាពេលខាងមុខជាមួយក្រុមខ្លាំងទាំង៥ ដែលអង្គុយចាំមានដូចជាក្លឹបបាល់ទះ វិសាខា, ក្លិបបាល់ទះក្រសួងមហាផ្ទៃ, ក្លិបបាល់ទះបញ្ជាការដ្ឋានកងអង្គរក្ស, រដ្ឋបាលរាជធានីភ្នំពេញ និង កងពលធំអន្តរាគមន៍លេខ៣៕

You might also like