សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាទទួលស្គាល់ជាផ្លូវការពីក្រសួងអប់រំ យុវជន និងកីឡាតាំងពីឆ្នាំ២០២៤
ភ្នំពេញ៖យោងតាមសេចក្ដីប្រកាសពត៌មាន សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា(សកលក) បានឲ្យដឹងថា សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា(សកលក) ទទួលបានការអនុញ្ញាតពីក្រសួងអប់រំយុវជន និងកីឡាឲ្យបង្កើត និងធ្វើសកម្មភាពកីឡាកាយវប្បកម្ម និងលំហាត់ប្រាណនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណអន្តរជាតិ (WBPF-ABBF- SEABPF)មានភារកិច្ចដូចខាងក្រោម៖
១.សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា(សកលក ) ជាសហព័ន្ធស្របច្បាប់តែមួយគត់ដែលមានសិទ្ធិ គ្រប់គ្រង និងធ្វើសកម្មភាពកីឡាកាយវប្បកម្ម និងលំហាត់ប្រាណនៅព្រះរាជាណាចក្រកម្ពុជា ស្របតាមលក្ខន្តិកៈរបស់ សហព័ន្ធ ។ ២.រាល់ការរៀបចំការប្រកួតក្នុងប្រទេស និងការចេញទៅប្រកួតនៅក្រៅប្រទេសត្រូវមានការអនុញ្ញាតពីសហព័ន្ធ កីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា។
៣.គ្រប់ក្លិប-សមាគម កីឡាកាយវប្បកម្ម និងលំហាត់ប្រាណ និងកីឡាករ-ការិនីទាំងអស់ហាមប្រើប្រាស់សារធាតុដូប៉ា និងត្រូវគោរពតាមក្រមរបស់ WADA ។ ៤.សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា(សកលក) នឹងមិនទទួលខុសត្រូវលើក្លិប-សមាគម និងកីឡាករ-ការិនីណាដែលប្រព្រឹត្តិផ្ទុយពីគោលការណ៍ដែលបានចែងខាងលើនេះ ក្លិប-សមាគម និងបុគ្គលនោះទទួល ខុសត្រូវច្បាប់មុខច្បាប់ជាធ៌រមាន ។
ដូច្នេះសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា(សកលក) សព្វថ្ងៃនេះសហព័ន្ធប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់ហាមឃាត់ប្រើប្រាស់សារធាតុដូប៉ា និងត្រូវគោរពតាមក្រមរបស់ WADA ចំពោះកីឡាករ-ការិនីទាំងអស់ដែលប្រើប្រាស់សារធាតុហាមឃាត់ក្នុងកីឡា (ដូប៉ា) មិនជាប់ពាក់ព័ន្ធនឹងសហព័ន្ធឡើយ៕