អស្ចារ្យណាស់ក្លិបវិសាខាបន្តអភិឌ្ឍនវិស័យកីឡាបាល់ទាត់ បន្ទាបពីប្រកាសសាលាបាល់ទាត់នៅខេត្តព្រៃវែង

Detail Top Banner

ភ្នំពេញ៖ក្រោយពីក្លិបកីឡាបាល់ទាត់កំពូល វិសាខា បានសាងសង់មជ្ឈមណ្ឌលកីឡាបាល់ទាត់ វិសាខា និងក្លិបកីឡដ្ឋានបាល់ទាត់កម្រិតអន្តរជាតិ ដើម្បីជំរុញ អភិឌ្ឍនវិស័យកីឡាបាល់ទាត់ ពិសេសកីឡាបាល់ទាត់វ័យក្មេងៗដែលជាទំពាំងស្នងឬស្សីក្នុងការឲ្យពួកគេក្លាយជាកីឡាជម្រើសជាតិកម្ពុជាទៅថ្ងៃអនាគត។
នាពេលថ្មីៗនេះ លោក សូរ មុនីរតន៍ អនុប្រធានក្លិប ព្រមទាំងគណៈគ្រប់គ្រង និងក្រុមការងារក្លិបកីឡាបាល់ទាត់ វិសាខា របស់យើង រួមជាមួយលោក Shigeaki Ichikawa នាយកបច្ចេកទេសសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចុះពិនិត្យទីតាំងរៀបចំសាលាបាល់ទាត់ វិសាខា នៅស្រុកកំចាយមារ ខេត្តព្រៃវែង ដែលទីតាំងមួយដ៏ធំ បច្ចុប្បន្នបានចាក់ដីរួចរាល់ចំនួន ១៥ហិតតា ដើម្បីត្រៀមដំណើរការសាងសង់ទីលាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនាពេលឆាប់ៗខាងមុខ។

You might also like