លោកស្រី កែ សួនសុភី បង្ហាញចិត្តមនុស្សធម៌ បន្តផ្តល់ប្រាក់ខែកីឡាករដែលបានទទួលមរណភាពរហូតដល់បញ្ចប់កុងត្រា

Detail Top Banner

ភ្នំពេញ – លោកស្រី កែ សួនសុភី ប្រធានក្លិបកីឡាបាល់ទាត់ វិសាខា បានបង្ហាញនូវចិត្តមនុស្សធម៌យ៉ាងជ្រាលជ្រៅ ក្នុងវិស័យកីឡា ក្រោយពេលកីឡាករ ទេស សម្បត្តិ បានទទួលមរណភាពក្នុងវ័យតែ ២៥ ឆ្នាំ។

ក្នុងសេចក្ដីថ្លែងការណ៍ពីផេកផ្លូវការរបស់ក្លិបវិសាខា លោកស្រីបានសម្រេចផ្តល់ប្រាក់ខែជូនគ្រួសារកីឡាករនេះ ដដែលៗដូចធម្មតា រហូតដល់ការបញ្ចប់កុងត្រាដែលគាត់បានចុះ។ ទង្វើនេះ គឺជាការបង្ហាញនូវភាពសប្បុរស និងសុចរិតយ៉ាងខ្លាំង ដែលកាន់តែបញ្ជាក់ពីគុណធម៌ និងស្មារតីជាអ្នកដឹកនាំពិតប្រាកដក្នុងវិស័យកីឡាកម្ពុជា។

សកម្មភាពដ៏អនុភាពនេះមិនត្រឹមតែជួយបងប្អូនសាច់ញាតិរបស់កីឡាករដែលកំពុងជួបការលំបាកទេ ប៉ុន្តែថែមទាំងជាគំរូដ៏ល្អសម្រាប់គ្រប់អង្គភាពនៅក្នុងវិស័យកីឡាផងដែរ។

សូមគោរពចំពោះគំនិតសប្បុរសរបស់លោកស្រី កែ សួនសុភី និងសូមអបអរសាទរក្លិបវិសាខា ក្នុងការស្នងសេចក្ដីអាណិតអាសូរ និងការជួយជ្រោមជ្រែងគ្រួសារនៃកីឡាករដែលបានបាត់បង់ជីវិត។

You might also like