សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ ត្រៀម២វិញ្ញាសា ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣
លោក ស្រី ទេព ម៉ូណា ប្រធានសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ បានបង្ហើបថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សហព័ ន្ធបាន ត្រៀម ដាក់វិ ញ្ញា សាប្រកួតចំនួន២ឲ្យអត្តពលិកកីឡាជិះសេះ ក្នុងតំពន់អាស៊ានប្រកួតប្រជែងដណ្តើមមេដាយ។
លោក ស្រី ប្រធានសហព័ន្ធ បានពន្យល់ថា វិញ្ញាសាចំនួន២ ដែលសហព័ន្ធត្រៀមនោះ ទី១.វិញ្ញាសាEndurance(វិញ្ញាសាប្រកួតរត់ចម្ងាយឆ្ងាយ) ទី២.Jumping(វិញ្ញាសាប្រកួតលោតផ្លោះរបារ)ដែលបច្ចុប្បន្ន សហព័ន្ធបានបង្កើតទីលានបានចំនួន២ហើយ ដោយ ទីលានទី១. Jumping នៅក្នុងរាជធានីភ្នំពេញ និងទីលានទី២.Endurance នៅលើភ្នំគិរីរម្យ ខេត្ត កំពង់ស្ពឺ។
លោក ស្រី អះអាងថា វិញ្ញាសាទាំង២ ដែលសហព័ន្ធគ្រោងដាក់ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សហព័ន្ធបានត្រៀមកីឡាករកីឡាការិនីចំនួន១៤នាក់ និងកីឡាករការិនីថ្នាលជាច្រើន ដើម្បីជាការត្រៀមបំរ៉ុងផងដែរ។សម្រាប់វិញ្ញាសាទាំង២នេះ សហព័ន្ធកំពុងសម្រួចយ៉ាងយកចិត្តទុកដាក់បំផុត ដោយមានគ្រូបរទេសមកពីបារាំងនិងគ្រូខ្មែរមានបទពិសោធន៍បង្ហាត់ហ្វឹកហ្វឺនទាំងសេះ និងកីឡាករកីឡាការិនី ដើម្បីបន្សាំទាំងសេះនិងកីឡាករកីឡាការិនីឲ្យយល់ចិត្តគ្នា។
លោក ស្រី ប្រធានសហព័ន្ធ បានបញ្ជាក់ទៀតថា ទោះបីសីហ្គេម លើកទី៣១ ឆ្នាំ២១០២២ នៅប្រទេសវៀតណាម អត្តពលិកយើងមិនបានចូលរួមប្រកួតប្រជែងជាមួយបណ្តាប្រទេសអាស៊ាន ព្រោះតែវៀតណាមមិនដាក់វិញ្ញាសាប្រកួតសេះនេះ យ៉ាងណាក្តី ក៏សហព័ន្ធបានត្រៀមរៀបចំការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិនៅក្នុងស្រុក នៅក្នុងឆ្នាំ២០២២ និងត្រៀមបញ្ជូនកីឡាករកីឡាការិនីទៅចូលរួមប្រកួតក្រៅប្រទេសឲ្យបានច្រើន ដើម្បីពង្រឹងសមត្ថភាពធ្វើយ៉ាងណាឲ្យពួកគេមានសក្តានុពលប្រជែងដណ្តើមយកមេដាយមាសឲ្យបានពីស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ តាមផែនការ ដែល សហព័ន្ធដាក់ទិសដៅ។ លោក ស្រី ប្រធាន បានគូបញ្ជាក់ទៀតថា នៅក្នុងចំណោម កីឡាករសក្តានុពល ដែលធ្លាប់ប្រជែងមេដាយបានជូនកម្ពុជា ពីការប្រកួតកីឡាស៊ីហ្គេមកម្រិតអាស៊ាន វិញ្ញាសាសេះក៏ជាវិញ្ញាសាសក្កានុពលមួយដែរធ្លាប់ប្រជែងដណ្តើមបានមេដាយក្នុងចំណោមនោះដែរ។
គួររំលឹកថា សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ បានបញ្ជូនអត្តពលិកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ក្នុងឆ្នាំ២០១៣ ស៊ីហ្គេម នៅប្រទេសមីយ៉ាន់ម៉ា ឆ្នាំ២០២១៥ចូលរួមនៅសង្ហបុរី មិនបានទទួលមេដាយ តែទទួលបានបទពិសោធន៍ ចូលរួមក្នុងឆ្នាំ២០១៧ នៅម៉ាឡេស៊ីឈ្នះបានមេដាយសំរិទ្ធលើវិញ្ញាសា Endurance(វិញ្ញាសាប្រកួតរត់ចម្ងាយឆ្ងាយ)គឺសេះដែលកម្ពុជាជិះជួលគេ ៕ អត្ថបទ៖ អាសង្ហា