ឯកឧត្តម នាយឧត្តម នាវី ទៀ វិញ និងលោក ជំទាវ កាន់ ចន្ទ្រា បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគដល់កីឡាករទូក “ង” ទៀ វិញ នាគសែន រស្មីចន្ទ្រា

Detail Top Banner

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២៤ លោក វិរៈ នាវីឯក គៀត សាម៉េត ស្នងការ ស្នងការរដ្ឋានភ័ស្តភាស្តីទី នៃអគ្គបញ្ជាការរដ្ឋានកងទ័ពជើង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តម នាវី ទៀ វិញ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិ មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រនិង លោក ជំទាវ កាន់ ចន្ទ្រា  បាននាំយកថិកា និងគ្រឿងឧបភោគបរិភោគ មានអង្ក ភេសជ្ជៈ អាវយឺត ឧបត្ថម្ភដល់កីឡាករ ទូក “ង” ទៀ វិញ នាគសែនជ័យ រស្មីចន្ទ្រា ត្រៀមប្រណាំងតំណាង បញ្ជាការរដ្ឋានកងទ័ពជើងទឹក ក្នុងព្រះរាជពិធីបុណ្យ អុំទូក ប្រណ្តែតប្រទីប អុកអំបុក និងសំពះព្រះខែ ។

នាឱកាសនោះ  លោក វិរៈ នាវីឯក គៀត សាម៉េត បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តម នាវី ទៀ វិញ និងលោក ជំទាវ កាន់ ចន្ទ្រា ដល់កីឡាករ ចំណុះទូកទាំងអស់ សូមប្រឹងប្រែងប្រណាំងឱ្យអស់ពីលទ្ធភាព ដើម្បីដណ្តើមជ័យជំនះជូនអង្គភាព បញ្ជាការរដ្ឋានកងទ័ពជើងទឹក។ កីឡាករ ត្រូវរក្សានូវសាមគ្គីភាព មិត្តភាព និងឯកភាពរួមចិត្ត និងឆន្ទៈតែមួយប្រណាំងដើម្បីអង្គភាព  ជាពិសេស ត្រូវយកចិត្តទុកដាក់រក្សាសុខភាពឱ្យបានល្អ ហូបចុក សម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីមានកម្លាំងរឹងមាំ ពោពេញដោយថាមពល ។ប្រសិនបើ មានបញ្ហាសុខភាពមិនស្រួលសូមរាយការណ៍ប្រាប់គ្រូបង្រឹក ធ្វើការផ្លាស់ប្តូរមាសភាព ព្រោះកីឡាជាក្រុមទាមទាកីឡាករក្នុងក្រុមមានកម្លាំងស្មើដៃគ្នា ទើបការអុំបានលឿន និងទទួលបានជ័យជម្នះ។

នាឱកាសនោះលោក វិរៈ នាវីឯក គៀត សាម៉េត បានប្រគល់ជូន ថវិកា២០លានរៀល អង្ក១៥០ ត្រីខ ៣០កេស ភេសជ្ជៈគោជល់៣០កេស ភេសជ្ជៈបាកាស៣០កេស ទឹកសុទ្ធ៥០០យូ និង ថវិកា ១លានរៀល ឧបត្ថម្ភបន្ថែមដល់គ្រូទូក ជាអំណោយរបស់ ឯកឧត្តម នាយឧត្តម នាវី ទៀ វិញ និងលោក ជំទាវ កាន់ ចន្ទ្រា ។ដោយឡែក អំណោយរបស់សប្បុរសជន វិញ មានដូចជា៖ ក្រុមហ៊ុនមិត្តហ្វូនឧត្តម្ភ១០០០ដុល្លារសម្រាប់ទិញសម្ភារៈកីឡា .ក្រុមហ៊ុនPTTឧត្តម អាវយឺតកីឡា ១៤០ និងទឹកសុទ្ធអាម៉ាហ្សូន២៨កេស .ក្រុមហ៊ុនCELLCARD ឧបត្ថម្ភអាវកីឡា១០០.  .លោក ជំទាវ ខៀវ សស៊ីលៀប ស្ថាបនិកា និងប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ឧត្តម្ភ ស្របៀរ ៥០កេស.

ឯកឧត្តម ទៀ គឹម តុល មេបញ្ជាការរង កងទ័ពជើងទឹក និង លោក ជំទាវ ឧបត្ថម្ភថវិកា២លានរៀល .ឯកឧត្តម ឧត្តម នាវីទោ ងួន ឧត្តម  មេបញ្ជាការរង មូលដ្ឋានរៀម ឧបត្ថម្ភថវិកា ៨០ម៉ឺនរៀល .លោក វិរៈ នាវីឯក ទូច ឃួន ឧបត្ថម្ភនំប៉ាវ៦០០នំស្មើថវិកា១លាន៥០ម៉ឺនរៀល.លោក សឹង សម័យ នាយកវិទ្យាស្ថានគណនេយ្យសំរិទ្ធិឧត្តម្ភទឹក២០០យួ ៕

 

 

You might also like