ក្រុមគ្រូបង្វឹក និងអត្តពលិកវាយកូនឃ្លីលើតុ ៦នាក់ចូលរួមព្រឹត្តិការណ៍ SEA Table Tennis Championships ២០២៤ “SEA Champs 2024” នៅថៃ

Detail Top Banner

ភ្នំពេញ៖នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានបញ្ជូនក្រុមគ្រូបង្វឹក គ្រូជំនួយ និងអត្តពលិកវាយកូនឃ្លីលើតុចំនួន ៦ នាក់ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនឃ្លីតលើតុ SEA Table Tennis Championships ២០២៤ “SEA Champs 2024” នៅទីក្រុងបាងកក ប្រទេសថៃ ដោយមានការជូនដោយលោក ហេង សុខជាតិ អគ្គលេខាធិការរងនៃសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា នៅប្រលានយន្តហោះភ្នំពេញអន្តរជាតិ។


លោក ហេង សុខជាតិ អគ្គលេខាធិការរងនៃសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនឃ្លីតលើតុ SEA Table Tennis Championships ២០២៤ “SEA Champs 2024” នៅទីក្រុងបាងកក ប្រទេសថៃប្រព្រឹត្តិចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះជាការប្រកួតកម្រិតអន្តរជាតិសម្រាប់ក្រុមកីឡាករវាយកូនឃ្លីលើតុកម្ពុជា ។
អគ្គលេខាធិការរងបានបន្តថា ការប្រកួតខាងលើនេះធ្វើឡើងរៀងរាល់២ឆ្នាំម្តងសម្រាប់អត្តពលិកវាយកូនឃ្លីលើតុដែលបានឈានចូលការប្រកួតកម្រិតអន្តរជាតិដើម្បីទទួលយកបទពិសោធន៍ថ្មីៗ និងការស្ទាបស្ទង់សមត្ថភាព និងបច្ចេកទេសរបស់ពួកគេ បន្ទាប់ពីពួកគេបានធ្វើការហ្វឹកហាត់ជាច្រើនខែមកហើយ ដើម្បីត្រៀមខ្លួនក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAME 2025 លើកទី៣៣ នៅប្រទេសថៃប្រព្រឹត្តិចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី ២០ ខែឆ្នូ ឆ្នាំ២០២៥ខាងមុខនេះ ។
លោកបានបញ្ជាក់ថា សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានបញ្ជូនក្រុមគ្រូបង្វឹក និងអត្តពលិកវាយកូនឃ្លីលើតុ ៦ នាក់ក្នុងនោះលោក សំ បូរ័ត្ន ជាគ្រូជំនួយជម្រើសជាតិ លោក ABE Junichi គ្រូបង្វឹកសហព័ន្ធ កីឡាករជម្រើសជាតិ សឺង តុលា កីឡាករជម្រើសជាតិ សារៈ ស៊ូព្រឹង កីឡាករជម្រើសជាតិ កេង កិតិ្តគុណ និងកីឡាករជម្រើសជាតិ ឡាំគីមណា ស៊ីសុឆាតដា ៕

You might also like