ការិយាល័យកីឡាខេត្តកណ្តាល ប្រជុំផ្សព្វផ្សាយបញ្ជាបច្ចេកទេស និងចាប់ឆ្នោត ការប្រកួតកីឡាសិស្សបឋមសិក្សាប្រចាំឆ្នាំ ២០២៤-២០២៥
ខេត្តកណ្តាល ៖ ការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ បានរៀបចំប្រជុំផ្សព្វផ្សាយបទបញ្ជាបច្ចេកទេសមុនការប្រកួត និងចាប់ឆ្នោត មុនការប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៤-២០២៥ ដែលគ្រោងរៀបចំរយៈពេល៧ថ្ងៃ ដែលចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៤ នៅក្រុងតាខ្មៅ ។
ដែលកិច្ចប្រជុំខាងលើ បានរៀបចំនៅបន្ទប់ប្រជុំក្នុងមន្ទីអប់រំខេត្តកណ្តាល ដឹកនាំដោយលោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា ដែលមានការចូលរួមពីគណៈប្រតិភូកីឡាមកពីជុំវិញខេត្ត ។
លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា មានប្រសាសន៍ថា ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៤-២០២៥ គឺជាការប្រកួតមួយដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីនៃប្រភេទកីឡាទាំង ៥ នេះ សម្រាប់ត្រៀមចូលរួមការប្រកួត កីឡាសិស្សសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូទំាងប្រទេស។
សម្រាប់ប្រភេទកីឡាដែលនឹងត្រូវធ្វើការប្រកួតមានចំនួន៥ គឺបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម និងប៉េតង់ ៕