ក្រុមបាល់ទាត់ នារីខេត្តកំពង់ស្ពឺណាហ្គាវើលដ៍ បន្តឈរកំពូលតារាងនៃការប្រកួតជម្រើសជើងឯកបាល់ទាត់នារី រដូលកាល២០២០
ក្រុមបាល់ទាត់នារីខេត្តកំពង់ស្ពឺ ណាហ្គាវើលដ៍ បន្តឈរកំពូលតារាង ក្រោយយកឈ្នះក្រុមនារីខេត្តកណ្តាល ដោយលទ្ធផល ១៧ ទល់នឹង០ នៃការប្រកួតបាល់ទាត់ជម្រេីសជេីងឯកនារី ឆ្នាំ២០២០ ក្នុងសប្តាហ៍ទី៧ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ។ រីឯ៤ប្រកួតផ្សេងទៀត សមាគមកីឡា ខ.ភ.ម យកឈ្នះ ក្រុមនារីបឹងកេត ១:០ , ក្រុមនារីខេត្តសៀមរាប យកឈ្នះ ក្រុមនារីខេត្តកំពង់ធំ ៥:១ , ក្រុមនារីខេត្តបាត់ដំបង យកឈ្នះ ក្រុមនារីព្រះខ័នរាជស្វាយរៀង ៤:៣ , ក្រុមនារីភ្នំពេញក្រោន យកឈ្នះក្រុមនារីខេត្តកំពង់ឆ្នាំង ១៣:០ ។
ចំណែកការប្រកួតបាល់ទាត់ជម្រើសជើងឯកលីគ២ ក្រុមបាល់ទាត់ ខេត្តព្រៃវែង បានយកឈ្នះ ក្រុម សៀមរាប អេហ្វ ស៊ី ៤ទល់១ ខណៈក្រុម Tiffy Army U-21 បានយកឈ្នះ ក្រុមភ្នំពេញក្រោន ២ទល់១ បន្តឈរកំពូលតារាង ការប្រកួតជម្រេីសជេីងឯកកម្ពុជា លីគ២ ឆ្នាំ២០២០ គិតត្រឹមសប្តាហ៍ ទី៨ ។
រីឯ៣គូរផ្សេងទៀត ក្រុម កោះកុង អេហ្វ ស៊ី ០ទល់១ ក្រុមភ្នំេពញក្រោន អាយុក្រោម២១ឆ្នាំ , ក្រុម ឬទ្ធីសែន ០ទល់១ I S I ដង្កោសែនជ័យ និងក្រុម សៀមរាប អេហ្វ ស៊ី ៦ទល់០ មន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ស្ពឺ ។
គួរបញ្ជាក់ថា ការប្រកួតជម្រេីសជេីងឯកបាល់ទាត់នារី ឆ្នាំ២០២០ ក្រុមបាល់ទាត់ នារីខេត្តកំពង់ស្ពឺណាហ្គាវើលដ៍ ឆ្លងកាត់ការប្រកួត សប្តាហ៍ទី៧ ឈ្នះ៦ ចាញ់១ មាន១៨ពិន្ទុ បន្តឈរកំពូលតារាង ខណៈក្រុមនារីភ្នំពេញក្រោនស្ថិតនៅលេខ២ ឆ្លងកាត់៧ ប្រកួត ឈ្នះ៥ ស្មើ២ មាន១៧ពិន្ទុ ចំណែកក្រុមនារីខេត្តបាត់ដំបងស្ថិតនៅលេខ៣ ឆ្លងកាត់៧ប្រកួត ឈ្នះ៥ ស្មើ១ ចាញ់១ មាន១៦ពិន្ទុ ៕