ក្លិបប្រដាល់គុនខ្មែរនាយដ្ឋានអង្គរក្សប្រកាសសមាសភាពកីឡាករ៧រូបជាកីឡាករលំដាប់អេ
លោក សន អេលីត អ្នកចាត់ការទូទៅក្លិបប្រដាល់នាយករដ្ឋានអង្គរក្សនៃក្រសួងមហាផ្ទៃ បានប្រកាសក្នុងផេកហ្វេសបុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃ ទី១៨ ខែ មករា ម្សិលមិញថា កីឡាករប្រដាល់គុនខ្មែរ៧រូបរបស់ក្លិបប្រដាល់គុនខ្មែរ នាយកដ្ឋានអង្គរក្សានៃក្រសួងមហាផ្ទៃ មានកីឡាករ សែន រ៉ាដេត អេលីត ចំរើន អេលីត សាន់ អេលីត ភក្កី អេលីត ឡុងលី សុខ សាវិន និងកីឡាករ លីភា ជាកីឡាករលំដាប់អេរបស់ក្លិប ។
កីឡាករទាំង៧រូបនេះ ត្រូវបានថ្នាក់ដឹកជាន់ខ្ពស់របស់ក្លិបផ្តល់ការលើកទឹកចិត្តឧបត្ថម្ភរាល់ការប្រកួតផ្តួលគូប្រកួតឲ្យឈ្នះដោយសន្លប់ឧបត្ថម្ភជាថវិកា៥០០ដុល្លារ និងឈ្នះដៃគូប្រកួតដោយឈ្នះពិន្ទុទទួលបានការឧបត្ថម្ភជាថវិកាចំនួន៣០០ដុល្លារ ។ ដោយឡែកកីឡាករដ៍ទៃទៀតនៅក្នុងក្លិប នាយកដ្ឋានអង្គរក្សចាត់ទុកជាកីឡាករកម្រិតមធ្យម គឺ B ថ្នាក់ដឹកនាំឧបត្ថម្ភថវិកា ដូចគ្នា ឈ្នះដៃគូដោយសន្លប់ទទួលបាន១លានរៀន និងឈ្នះដៃគូដោយពិន្ទុទទួលបានថវិកាឧត្តមចំនួន៦០ម៉ឺនរៀល។
សូមបញ្ជាក់ថា នេះជាក្លិបប្រដាល់គុនខ្មែរដំបូងគេហើយ ដែលបានប្រកាសសមាសភាពកីឡាករនៅក្នុងក្លិប ដោយបែងចែកកម្រិតអេ និងប៊ី ហើយ បានផ្តល់ការឧបត្ថម្ភលើកទឹកជាថិកា។ នេះជាសកម្មភាពយកចិត្តទុកដាក់មួយរបស់ប្រធានក្លិប ដើម្បីជម្រុញលើកទឹកចិត្តកីឡាករនៅក្លិបមានកម្លាំងបង្កើនការហ្វឹកហាត់ក្លាយជាកីឡាករល្អលំដាប់ប្រទេស៕