ការប្រកួតកីឡាប្រណាំងទូកជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេងលើកទី៧ ឆ្នាំ២០២០ បានដំណើរការប្រកួត ខណៈកីឡាករចូលរួមកាន់តែមានគុណផលខ្ពស់

Detail Top Banner

ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ ទូកកាយ៉ាក់និងទូករ៉ូអ៊ីងកម្ពុជាជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេងលើកទី៧ ឆ្នាំ២០២០ នាល្ងាច ថ្ងៃ ទី២៩ ខែ មករា ឆ្នាំ២០២១ បានដំណើរការប្រកួតផ្លូវការហើយ នៅសួនមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ លោក ស្រ៊ុនលេង អគ្គលេខាធិការរង សហព័ន្ធកីឡាករទូកកានូនិងរ៉ូអ៊ីងកម្ពុជា បានដឹងថា ការប្រកួតជ្រើសរើសជើងឯក ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៧ ឆ្នាំ ២០២០ ដំណើរការប្រកួតរយៈពេល៣ថ្ងៃ ចាប់ ពីថ្ងៃ ទី២៩ ដល់ ថ្ងៃ ទី៣១ ខែ មករា ឆ្នាំ ២០២១ ក្លិបចូលរួមចំនួន២១ ក្នុងមានោះ ទូកបុរស១៥ និងទូកនារី៣ ដោយចែកចេញជា៤ប្រភេទទូក មានទូកខ្នាតអន្តរជាតិ ហៅទូកនាគ ទូកកានូ កាយ៉ាក់ និងរ៉ូអ៊ីងកម្ពុជា។ អគ្គលេខាធិការរងខាងលើ អះអាងទៀតថា ការប្រកួតនៅក្នុងឆ្នាំនេះ គណៈកម្មាការបច្ចេកទេស គឺធ្វើការងារមានភាពច្បាស់លាស់និងស្តង់ដា ពិសេស កីឡាករកីឡាករការិនីចូលរួមប្រកួត គឺ មានការកើនឡើងនូវសិទ្ធផលខ្ពស់។លោក បញ្ជាក់ទៀតថា ក្រុមកីឡាករកីឡាការិនីដែលទទួលបានជ័យលាភីជាប់ជាជើងឯក គឺ​មានឱកាសច្រើនជាប់ជាកីឡាករ​ជម្រើសជាតិហ្វឹកហាត់ត្រៀមការប្រកួតថ្នាក់អន្តរជាតិនានា ពិសេស ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក ស្រី ប្រាក់ សោភា អ្នកដឹកនាំទូក សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល  និង ទូក ឧត្តរមានជ័យ បានលើកឡើងថា  ការប្រកួតជើងឯកឆ្នាំ២០២០នេះ លោក ស្រី សង្កេតឃើញថា គណៈកម្មាការចៅក្រុមអាជ្ញាកណ្តាល គឺមានធ្វើការល្អប្រសើរនិងស្តង់ដាល្អ ។លោកស្រីជឿជាក់ថា ក្រុមទូករបស់ លោក ស្រីដែលចូលរួម និង ទទួលបានជ័យជំនះ ជាប់ជ័យលាភីជាជើងឯក។ ទន្ទឹមជាមួយគ្នានេះ លោក ស្រី ក៍បានសូមណូពរឲ្យសហព័ន្ធ គួជ្រើសរើសក្រុមជាប់ជ័យលាភីទាំងក្រុមតែម្តងជាប់ជាកីឡាករជម្រើសជាតិ ព្រោះនិងធ្វើឲ្យការហ្វឹកហាត់ស៊ីសង្វាក់គ្នា។

កញ្ញា មាសតឿ អគ្គហិរញ្ញញឹក សហព័ន្ធកីឡាករទូកកានូនិងរ៉ូអ៊ីងកម្ពុជា ថ្លែងអំណរគុណដល់ក្រសួងអប់រំយុវជននិងកីឡា ដែលបានគាំទ្រឧបត្តមសម្រាប់ការប្រកួតចំនួន៣៦លានរៀល ឯកឧត្តម គង់ សោភ័ណ្ឌ គណៈអភិបាលខេត្តកណ្តាល អនុប្រធានសហព័ន្ធឧបត្ថម្ភចំនួន៣០លានរៀល ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ប៊ុន ហេងអគ្គលេខាធិការសហព័ន្ធឧបត្ថម្ភចំនួន៥លានរៀល ក្រុមហ៊ុនស្រាបៀរគេងស្បើតចំនួន១០លានរៀន  ពិសេស ថ្លែងអំណរគុណដល់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានដឹកនាំសម្របសម្រួលធ្វើការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ ទូកកាយ៉ាក់និងទូករ៉ូអ៊ីងកម្ពុជាជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេងលើកទី៧ ឆ្នាំ២០២០ ដំណើរការទៅដោយរលូន៕

You might also like