ចុម! ចប់ជើងឯកថ្នាក់ជាតិ កីឡាវ៉ូវីណាមភ្លាម ស្រាប់តែគណនី Facebook មួយបង្ហោះ ហើយសរសេរថាបាត់លុយ៥ម៉ឺនភ្លាមៗ
ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ នាល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បញ្ចប់មិនបានប៉ុន្មានម៉ោងផង ស្រាប់តែមានគណនី Facebook ដែលមានឈ្នោះថា Meth Sary បានសរសេបង្ហោះ ដោយភ្ជាប់ជាមួយរូប ជ័យលាភីមេដាយប្រាក់ ដែលមានខ្លឹមសារថា តាមតែដឹងលឺថាប្រាក់រង្វាន់បាន ២៥ម៉ឺន ដល់ជាក់ស្តែងបានតែ២០ម៉ឺន ។
បើតាមប្រសាសន៍របស់ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ឯកឧត្តម ស៊ុម សារឿន បានបញ្ជាក់នៅក្នុងឱកាសបិទការប្រកួតជើងឯកថ្នាក់ជាតិ កាលពីល្ងាចមិញ បានបញ្ជាក់ថា គ្មានការកាត់លុយ របស់អត្តពលិកអ្វីទាំងអស់ ក្រោមការដឹកនាំរបស់ ឯកឧត្តមគឺមានតែបន្ថែមប្រាក់រង្វាន់លើកទឹកចិត្ត ដោយមើលឃើញពីការខិតខំប្រឹងប្រែង ប្រឹងអស់កម្លាំងកាយចិត្ត ត្បិតការប្រកួតប្រជែងមានការពិបាក ។
សូមបញ្ជាក់ថា សម្រាប់រឿងរ៉ាវនេះ យើងមិនទាន់បានសុំការបញ្ជាក់ពីខាងសហព័ន្ធនៅឡើយទេ ។