ឯកឧត្តម បណ្ឌិត ជា ប៊ុនហេង ជាប់ជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាអាណត្តិទី៣ដឹកនាំឆ្នាំ២០២២ដល់២០២៦

Detail Top Banner

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ប៊ុនហេង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវបានអង្គមហាសន្និបាតគាំទ្រជ្រើសរើសជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ដឹកនាំអាណត្តិទី៣ដឹកនាំឆ្នាំ២០២២ដល់២០២៦ ។


នៅក្នុងមហាសន្និបាតសម្រាប់អាណត្តិទី៣នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ប៊ុន ហេង ជាប្រធាន ក្នុងនោះអង្គសន្និបាតបានគាំទ្រសមាសភាពអនុប្រធាន៥រូប មានដូចជា ឯកឧត្តម ប្រាក់ ផល្លា អនុប្រធានទី១ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្រ៊ុន ប៊ុនណារ៉ាត់ អនុប្រធានទី២ លោក ឧត្តម សេនីយ៍ត្រី ជា ប៊ុនវិបុល អនុប្រធាន លោក វរសេនី ហេង សុឆុន អនុប្រធាន និង លោក វរសេនីយ៍ទោ វ៉ា គ្រី អនុប្រធាន។ អគ្គលេខាធិការ លោក ឧត្តម សេនីយ៍ត្រី ជា សែនវិស្សុត និងអគ្គលេខាធិការរង៤រូប មានលោក វរសេនីត្រី ង៉ែ វុទ្ធា លោក វរសេនីទោ មាស បញ្ញា កញ្ញា វរសេនីត្រី មាស តឿ និង កញ្ញា អនុសេនីយ៍ឯក ឃន សាត សាន្នីតា រីឯ អគ្គហិរញ្ញឹករង៣រូប និង សមាជិកមានចំនួន១២រូប ។


បន្ទាប់ពីអង្គមហាសន្និបាតគាំទ្រដោយលើកដៃ១០០%ជ្រើសរើស ឯកឧត្តម ឧត្តមសេនីឯក ជា ប៊ុនហេង ជាប្រធានអាណត្តិទី៣ដែលជាអាណត្តិថ្មី បន្តដឹកនាំចាប់ពីឆ្នាំ២០២២ដល់២០២៦នោះ ឯកឧត្តម ជា ប៊ុនហេង បានដាក់ទិសដៅដឹកនាំធ្វើឲ្យកីឡាសូហ្វតិន្នីសកម្ពុជារីកចំរើនទាំងថ្នាក់ជាតិ និងឆាកអន្តរជាតិ ដោយបន្តដណ្តើមយកជ័យលាភីពីការប្រកួតធំៗកម្រិតអន្តរជាតិមកជូនកម្ពុជា ដើម្បីលើកតេត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

ទន្ទឹមជាមួយគ្នានោះ ក្នុងនាមជាប្រធានដឹកនាំអាណត្តិថ្មីនេះ ឯកឧត្តម បានក្រើនរំលឹកដាស់តឿនដល់កីឡាករកីឡាការិនីសូហ្វតិន្នីសសូមឲ្យបន្តខិតខំប្រឹងប្រែងហ្វឹកហាត់អភិវឌ្ឍសមត្ថភាព ព្រោះកីឡាករិនីយើងនៅមានភារកិច្ចជាច្រើនក្នុងការចូលរួមដណ្តើមមេដាយជូនកម្ពុជាក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ គឺ អេស៊ានហ្គេម និងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ដូចនេះ កីឡាករការិនីត្រូវតែប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីដណ្តើមមេដាយនិងកិត្តិយសដែលជាមោទនភាពជូនកម្ពុជា ជូនខ្លួនឯង និងក្រុមគ្រួសារ។
សូមបញ្ជាក់ថា អាណត្តិចាស់២០១៨ដល់២០២២ប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា សម្តេច ក្រឡាហោ ស ខេង ជាប្រធានសហព័ន្ធ ប៉ុន្តែដោយអាណត្តិទី៣នេះ ភារៈកិច្ចមមាញឹកខ្លាំង និង ឃើញសហព័ន្ធកីឡាសូហ្វតិន្នីសរឹងមាំផងនោះ សម្តេច បានប្រកាសដកខ្លួន ៕

You might also like