CAMSOC ត្រៀមក្រុមប្រតិភូ គណៈកម្មការជំនាញចូលរួមដកស្រង់បទពិសោធបច្ចេកទេស ស៊ីហ្គេម នៅវៀតណាម

Detail Top Banner

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបើកកិច្ចប្រជុំប្រចាំសប្តាហ៍ នាថ្ងៃទី២២ ខែកុម្ភៈម្សិលមិញ ក្រោមវត្តមានឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃ៍ ដើម្បីជំរុញបន្ថែម នៃការត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ពីថ្ងៃទី១២-២៣ ខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម ជាពិសេសការបញ្ជូន ក្រុមប្រតិភូ គណៈកម្មការជំនាញនានារបស់ CAMSOC ចូលរួមស្រង់បទពិសោធល្អៗយកមករៀបចំដឹកនាំគ្រប់គ្រងការធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាឲ្យទទួលបាជោគជ័យ» ។ នេះជាការថ្លែងក្រោយកិច្ចប្រជុំដ៏មានសារៈសំខាន់ថ្ងៃនេះ ពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ។



ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានគណៈអចិន្ត្រៃយ៍ CAMSOC បានផ្តល់អនុសាសន៍សំខាន់ៗ ក្នុងការជំរុញឲ្យក្រុមប្រតិភូ ក្រុមគណៈកម្មការជំនាញនានា ត្រៀមខ្លួនចូលរួមដកពិសោធន៍ទាំងនយោបាយរៀបចំព្រឹត្តិការណ៍ ទាំងការដកស្រង់បទពិសោធបច្ចេកទេស ជាពិសេស គឺគ្រប់អគ្គលេខាធិការសហព័ន្ធកីឡាជាតិទាំងអស់របស់កម្ពុជា ត្រូវចូលរួមពិនិត្យមើលដកស្រង់បទពិសោធដោយផ្ទាល់ដូចគ្នាផងដែរ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅវៀតណាម ។


ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានគណៈអចិន្ត្រៃយ៍ CAMSOC បានផ្តល់អនុសាសន៍សំខាន់ៗ ក្នុងការជំរុញឲ្យក្រុមប្រតិភូ ក្រុមគណៈកម្មការជំនាញនានា ត្រៀមខ្លួនចូលរួមដកពិសោធន៍ទាំងនយោបាយរៀបចំព្រឹត្តិការណ៍ ទាំងការដកស្រង់បទពិសោធបច្ចេកទេស ជាពិសេស គឺគ្រប់អគ្គលេខាធិការសហព័ន្ធកីឡាជាតិទាំងអស់របស់កម្ពុជា ត្រូវចូលរួមពិនិត្យមើលដកស្រង់បទពិសោធដោយផ្ទាល់ដូចគ្នាផងដែរ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅវៀតណាម ៕អត្ថបទ៖ រូបភាព អាសង្ហា

You might also like