សហព័ន្ធកីឡាគុនល្បុក្កតា ដាក់២១វិញ្ញាសា សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១

Detail Top Banner

សហព័ន្ធកីឡាគុនល្បុក្កតា ដាក់២១វិញ្ញាសា សម្រាប់ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ស្អែកនេះ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាការ៉ាតេ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។


លោក អ៊ូ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានប្រាប់អប្សរាថា ការប្រកួតជើងឯកឆ្នាំនេះ គឺជាយុទ្ធនាការចម្រាញ់រកកីឡាករ-កីឡាការិនីឆ្នើម លើ២១វិញ្ញាសា ដូចជាវិញ្ញាសា ប្រភេទទម្រង់សម្ដែង រួមមានទ្វារមេគុនដៃ, ទ្វារមេគុនអាវុធឥតមុខ, ទ្វារមេគុនអាវុធមានមុខ, ទ្វារមេគុនព្រលឹងល្បុក្កតោ, ទ្វារមេគុនដៃក្រុម, សមយុទ្ធបុរស ១ទល់១, សមយុទ្ធនារី ១ទល់១ ។ រីឯប្រភេទវិញ្ញាសាប្រយុទ្ធ រួមមានប្រយុទ្ធផ្នែកបុរសប្រភេទទម្ងន់ ៤៨-៥០គីឡូក្រាម, ៥២-៥៤គីឡូក្រាម, ៥៦-៥៨គីឡូក្រាម និង ៦៤-៦៦គីឡូក្រាម ខណៈផ្នែកនារី រួមមានប្រយុទ្ធប្រភេទទម្ងន់ក្រោម ៤៥គីឡូក្រាម, ៤៨-៥០គីឡូក្រាម, ៥៣-៥៥គីឡូក្រាម និងប្រភេទទម្ងន់ ៥៨-៦០គីឡូក្រាមជាដើម ។ លោកអគ្គលេខាធិការរង បន្ថែមថា នេះគឺជាការប្រកួតដ៏សំខាន់ ដើម្បីវាស់ស្ទង់សមត្ថភាព និងពង្រឹងសមត្ថភាព-បច្ចេកទេស ត្រៀមស៊ីហ្គេម ដូច្នេះកីឡាករ-កីឡាការិនីទាំងអស់ ត្រូវខិតខំឲ្យអស់ពីសមត្ថភាពក្នុងការប្រកួតរៀងៗខ្លួន ។


សូមបញ្ជាក់ថា ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ មាន២៨ក្លឹបចំនួនចូលរួម កីឡាករ កីឡាករិនីប្រតិភូ អាជ្ញាកណ្តាលចៅក្រម អ្នកស្ម័គ្រចិត្តសរុប២៥០នាក់ ធ្វើការប្រកួតលើ២១វិញ្ញាសា នេះ ដើម្បីស្វែងរករកកីឡាករ-កីឡាការិនីមានសមត្ថភាព និងគុណផលខ្ពស់ឆ្ពោះទៅរកការចូលរួមជាមួយក្រុមជម្រើសជាតិ និងត្រៀមចូលរួមការប្រកួតថ្នាក់ជាតិ-អន្ដរជាតិ ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ៕អត្ថបទ៖ អាសង្ហា

You might also like