អគ្គនាយកកីឡា បានអំពាវនាវ អោយវិស័យឯកជនជួយគាំទ្រកីឡាអត្តសញ្ញាណខ្មែរ ក្នុងន័យអភិវឌ្ឍ និងអភិរក្ស ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម នៅកម្ពុជា
ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានអំពាវនាវ អោយវិស័យឯកជនជួយគាំទ្រកីឡាអត្តសញ្ញាណខ្មែរ ក្នុងន័យអភិវឌ្ឍ និងអភិរក្ស ជាពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម នាឆ្នាំ២០២៣ នៅកម្ពុជា ។
នៅក្នុងពិធីបិទការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ កាលពីល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលដំបូលទូក នៃសកលវិទ្យាភូមិន្ទ ភ្នំពេញ បន្ទាប់ពីដំណើរការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល៣ថ្ងៃ ទទួលបានលទ្ធផលល្អ ក្នុងការ ពង្រឹងគុណភាពបន្ថែម នៃក្បាច់គុណប្រពៃណីព្រលឹងជាតិ ក្រោមអធិបតីភាព ឯកឧត្តម កែវ រ៉េមី អនុប្រ ធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានអំពាវនាវ អោយវិស័យឯកជនជួយគាំ ទ្រកីឡាអត្តសញ្ញាណខ្មែរ ក្នុងន័យអភិវឌ្ឍ និងអភិរក្ស ជាពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម នាឆ្នាំ២០២៣ នៅកម្ពុជា ។
ឯកឧត្តម អ៊ុក សិទ្ធិជាតិ ក៏ថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំរួមគ្នារបស់សហព័ន្ធ និងដៃគូអភិវឌ្ឍ ដែលធ្វើឲ្យការប្រកួតគុនល្បុក្កតោទទួលបាននូវលទ្ធផលល្អប្រសើរ ។ ដូចជាការរៀបចំ ការងារបច្ចេកទេសមានវឌ្ឍនភាព ជាវិជ្ជមានជាច្រើន ។ «កីឡាករ កីឡាការិនីល្បុក្កតោបច្ចេកទេស និង មានទេព្យកោល្យខ្ពស់ ទាំងទម្រង់ប្រយុទ្ធ និងទម្រង់សម្តែង ដែលបង្ហាញពីសមត្ថភាព ក្នុងដំណើរឆ្ពោះ ទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងប្រកបដោយភាពជឿជាក់ និងក្តីសង្ឃឹមខ្ពស់ផងដែរ» ។
ឯកឧត្តម អគ្គនាយក ក៏បានលើកទឹកចិត្តអោយក្រុមហ៊ុន សម្រស់ធម្មជាតិ ជាដៃគូផ្សព្វផ្សាយ និងអភិវឌ្ឍន៍ក្បាច់គុនប្រពៃណីព្រលឹងជាតិខ្មែរ បន្តការឧបត្ថម្ភគាំទ្រកីឡា អត្តសញ្ញា ណជាតិមួយនេះ ដល់កូនចៅជំនាន់ក្រោយៗទៀត ។ ជាមួយគ្នានេះឯកឧត្តម ក៏បានអំពាវនាវ អោយ វិស័យឯកជននានា ចូលរួមជួយគាំទ្រកីឡាអត្តសញ្ញាណខ្មែរ ក្នុងន័យអភិវឌ្ឍ និងអភិរក្ស ជាពិសេស ដំណើរឆ្ពោះទៅស៊ីហ្គេម នាឆ្នាំ២០២៣ នៅកម្ពុជា ។
ឯកឧត្តម កែវ រ៉េមី អនុប្រធានសហព័ន្ធ មានប្រសាសន៍ថា ការប្រកួតនេះ ស្របគ្នានឹងទិសដៅត្រៀម លក្ខណៈសម្បត្តិឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រ ដំបូងនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។ សហព័ន្ធ កីឡាគុនល្បុក្កតោកម្ពុជា គឺមានកិច្ចការងារជាច្រើនដែលត្រូវបំពេញក្នុងឋានៈជាម្ចាស់ នៃក្បាច់គុនប្រពៃ ណីព្រលឹងជាតិខ្មែរមួយនេះ ក្នុងទាំងការបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនី គ្រូបង្វឹកអាជ្ញា កណ្តាលចៅក្រមក្នុងស្រុក និងធនធានមនុស្សនៅប្រទេសដែលជាសមាជិកផង ដើម្បីត្រៀមលក្ខណៈឲ្យ បានគ្រប់គ្រាន់សម្រាប់ការប្រកួត ស៊ីហ្គេម ឆ្នាំ២០២៣ ហើយជាពិសេសយើងនឹង មានការបង្ហាញទស្ស នីយភាពដ៏ធំរបស់គុនល្បុក្កតោ ដែលមានអ្នកសម្តែងគុនល្បុក្កតោប្រមាណ ១០០០នាក់ នាស៊ីហ្កេម ឆ្នាំ២០២៣ ផងដែរ ។
គួរបញ្ជាក់ថា លទ្ធផលបច្ចេកទេសការប្រកួតជើងឯក សាលាគុនតារាជ (ខេត្តព្រះសីហនុ) ឈរលេខ១ ដណ្តើមបានមេដាយច្រើនជាងគេ មាស ៥ ប្រាក់៤ និងសំរឹទ្ធ១, លេខ២ ក្រសួងមហាផ្ទៃ មេដាយមាស ៣ ប្រាក់១ និងសំរឹទ្ធ៣, លេខ៣ សាលាគុនព្រះស៊ីសុវត្តិ (ភ្នំពេញ) មាស៣ និងសំរឹទ្ធ១ ៕