សុខ ចាន់មាន៖ មេដាយមាសឬប្រាក់ ជាទិសដៅរបស់ខ្ញុំ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ

Detail Top Banner

កីឡាករ សុខ ចាន់មាន ម្ចាស់មេដាយមាសពិភពលោក ប្រទេស ម៉ាដាកាសស្កា ឆ្នាំ២០១៦ ប្តេជ្ញាបង្កើតការហ្វឹកហាត់ពង្រឹងសមត្ថភាពមិនឲ្យធ្លាក់ចេញពីបេក្ខភាពជម្រើសជាតិកីឡាប៉េតង់ឡើយ ដើម្បីឈានទៅដណ្តើមមេដាយជូនកម្ពុជានៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងនាមជាកីឡាករប៉េតង់ម្ចាស់ផ្ទះ។


សុខ ចាន់មាន អះអាងថា ប្រសិនបើសុខភាពមិនប្រែប្រួលនោះទេ គេនៅតែឈរជាប់ជាបេក្ខភាពមួយរូបក្នុងចំណោមកីឡាករល្អទាំង៨រូប ដែលសហព័ន្ធជ្រើសរើសជាបេក្ខភាពឆ្នើមត្រៀមសម្រាប់ចូលរួមការប្រកួតអន្តរជាតិ។
លោក ចាន់មាន បញ្ជាក់ថា សម្រាប់រូបគេការហ្វឹកហាត់នៅតែបន្តខិតខំប្រឹងប្រែងជានិច្ច ព្រោះខ្លួនបានចំណាយពេលជាមួយវិស័យកីឡាមួយនេះជាង២០ឆ្នាំហើយ។ដូច្នោះឱកាសដណ្តើមមេដាយជូនជាតិបានអាចឲ្យរំលងបានឡើយ។
សុខ ចាន់មាន លើកឡើងទៀតថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ជាវត្តិសាស្រ្តរៀបចំលើកដំបូងនៅកម្ពុជានេះ ក្នុងនាមជាកីឡាករម្ចាស់ផ្ទះ ទិសដៅ របស់ខ្ញុំដណ្តើមឲ្យបានមេដាយមាសឬប្រាក់ជូនជាតិ ។


សូមបញ្ជាក់ថា កីឡាករ សុខ ចាន់មាន បានចូលប្រឡូកក្នុងវិស័យកីឡាប៉េតង់នេះអស់រយៈពេលជាង២០ឆ្នាំហើយ មេដាយអន្តរជាតិ ដែលកីឡាកររូបនេះដណ្តើមបានសរុបជាង៤០គ្រឿង មានមេដាយមាស ប្រាក់ និងសំរិទ្ធ ក្នុងនោះ សុខ ចាន់មាន ចាប់ផ្តើមល្បី ពេលដណ្តើមបានមេដាយមាសពិភពលោក ក្នុងឆ្នាំ២០១៦ នៅប្រទេសម៉ាដាហ្គាសស្កា ៕
រូបភាពរបស់CAMSOC

You might also like