CAMSOCបើកកិច្ចប្រជុំគណៈអចិន្ត្រ៍យ៍ ដើម្បីត្រួតពិនិត្យការងារឲ្យបានរួចរាល់មុនស៊ីហ្គេម១០០ថ្ងៃ

Detail Top Banner

ភ្នំពេញ ៖ CAMSOC បានបើកកិច្ចប្រជុំគណៈអចិន្ត្រ៍យ៍ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីត្រួតពិនិត្យការងាររៀបចំក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ឲ្យបានរួចរាល់មុន១០០ថ្ងៃ ។


ថ្លែងបញ្ជាក់ក្រោយបញ្ចប់កិច្ចប្រជុំឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានអោយដឹងថា ចាប់ពីខែមករា ឆ្នាំ២០២៣ គឺការត្រៀមលក្ខណៈទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ត្រូវឲ្យបានរួចរាល់ទាំងអស់ ហើយកម្ពុជានឹងធ្វើកម្មវិធី Cambodia Ready សម្រាប់ ស៊ីហ្គេម ២០២៣។ ឯកឧត្តមអគ្គលេខាធិការបន្ថែមទៀតថា ចំណុចសំខាន់នៅក្នុងកិច្ចប្រជុំថ្ងៃនេះ ឯកឧត្តមបណ្ឌិតប្រធានអង្គប្រជុំបានដាក់ចេញនូវ២ចំណុចសំខាន់ៗ។ ទី១ គឺហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ពហុកីឡដ្ឋានជាតិមរតកតេជោ ដូចជាប្រព័ន្ធផ្លូវថ្នល់ ប្រព័ន្ធភ្លើង ប្រព័ន្ធលូ ដែលហេដ្ឋារចនាសម្ព័ន្ធគាំទ្រនេះទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ រាជធានីភ្នំពេញបានកសាងផ្លូវតភ្ជាប់៣ខ្សែពីស្ពានជ្រោយចង្វារមកមហាវិធីឈ្នះឈ្នះ ឆ្ពោះមកពហុកីឡដ្ឋានជាតិមរតកតេជោ ក្រៅពីផ្លូវសំខាន់ៗ គឺផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ដែលមានប្រព័ន្ធផ្លូវប្រទាក់ក្រឡាគ្នាជាច្រើនខ្សែ។


ឯកឧត្តមបញ្ជាក់ថា ៖«លើបញ្ហានេះ មិនមានក្តីបារម្ភពីការកកស្ទះ ក្នុងពេលកម្ពុជាប្រារព្ធពិធីបើក-បិទ ឬក្នុងអំឡុងពេលប្រកួតស៊ីហ្គេម លើកទី៣២ ពីថ្ងៃទី៥ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នោះទេ។ គ្រប់ដំណើរការសាងសង់ផ្លូវ និងផ្លូវដែលកំពុងដំណើរការជួសជុលកែលម្អ ដូចជាមហាវិថីឈ្នះឈ្នះជាដើមត្រូវរួចរាល់មុនពេលស៊ីហ្គេម ឆ្នាំ២០២៣ ជាមួយនឹងសោភ័ណ្ឌភាពស្រស់ស្អាតផងដែរ»។«ជាមួយគ្នានេះ ផ្លូវ១ខ្សែ (SEA Games Lane) នឹងត្រូវរៀបចំសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដោយអនុញ្ញាតឲ្យតែរថយន្តដឹកជញ្ជូនប្រតិភូ កីឡាករ កីឡាការិនីតែប៉ុណ្ណោះ។ ការបើកបរផ្សេងៗដែលមិនមានអាទិភាពត្រូវប្រើប្រាស់ផ្លូវរណបផ្សេងៗ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ មិនបង្កគ្រោះថ្នាក់ ក្នុងគោលបំណងឲ្យប្រតិភូ អត្តពលិកមកប្រកួតទាន់ពេលវេលា។ ដូច្នេះហើយទើបយើងរៀបចំក្រោមកិច្ចសហការរបស់គណៈកម្មាធិការជាតិ CAMSOC និងអាជ្ញាធរ ដើម្បីជំរុញឲ្យមហាព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យ»។
សូមជម្រាប់ផងដែលថា ប្រសិនបើមិនមានអ្វីប្រែប្រួលនោះទេ កម្ពុជានឹងប្រារព្ធពិធីបើក-បិទ ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ពីថ្ងៃទី៥ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ។

រូបភាព Cambodia 2023

You might also like