បើកការប្រកួតកីឡាប៊ូល និងប៉េតង់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២

Detail Top Banner

ភ្នំពេញ ៖ ការប្រកួតកីឡាប៊៊ូល និងប៉េតង់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ បានបើកការប្រកួតជាផ្លូវការ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នៅទៅលានប៊ូល និងប៉េតង់ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។

ដែលពិធីបើកការប្រកួតមានការអញ្ជើញចូលរួមក្រោមវត្តមាន ឯកឧត្តម សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា មន្ត្រីតំណាងក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយកីឡាករ កីឡាការិនី ជាច្រើនរូបទៀតផងដែរ​។

បើតាមគណកម្មការរៀបចំការប្រកួតបានអោយដឹងថា ការប្រកួតកីឡាប៊ូល​និងប៉េតង់ជើង​ឯក​ថ្នាក់ជាតិឆ្នាំ២០២២  មានការចូលរួមពី ប្រតិភូ កីឡាករ កីឡាការិនី គ្រូបង្វឹក ចំនួន ១២៧នាក់ មកពីសមាគម ក្លិប ចំនួន ១៧ (ក្លិប ចំនួន ៧)។ កីឡាករ កីឡាការិនីដែលប្រកួតនៅក្នុងកម្មវិធីនេះសុទ្ធសឹងជាជ័យលាភីចំណាត់ថ្នាក់លេខ១ និងលេខ២ នៃវិញ្ញាសានីមួយៗ ដែលបានប្រកួតជម្រុះនៅតាមតំបន់ទាំង៥ និង ៤ស្ថាប័នដោយធ្វើការប្រកួតលើ ៥ វិញ្ញាសា ប្រើ(រូបមន្តវិលជុំ)។ កីឡាករ កីឡាការិនីដែលប្រកួតនៅក្នុងកម្មវិធីនេះសុទ្ធសឹងជាជ័យលាភីចំណាត់ថ្នាក់លេខ១ និងលេខ២ នៃវិញ្ញាសានីមួយៗ ដែលបានប្រកួតជម្រុះនៅតាមតំបន់ទាំង៥ និង ៤ស្ថាប័ន។ ការប្រកួតនេះមាន ៥ វិញ្ញាសា (រូបមន្តវិលជុំ) ។

ក្នុងឱកាសនោះឯកឧត្តម សុខ សូកាន បានលើកឡើងថា ដោយសារម្លប់ដ៏ត្រជាក់នៃសន្តិភាព ក្រោមអគ្គមគ្គុទ្ទេសក៍ដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា     បានធ្វើឱ្យកម្ពុជាមានការរីកចម្រើនជា​បន្តបន្ទាប់លើគ្រប់វិស័យ ក្នុងនោះស័យកីឡាប៊ូលនិងប៉េតង់ បានក្លាយជាកីឡាមួយប្រកបដោយសក្ដានុពលនិងលេចធ្លោខ្លាំង​​របស់កម្ពុជា ហើយដណ្ដើមបាននូវមេដាយមាសជាច្រើនពីការប្រកួតទាំងកម្រិតអន្តរជាតិនិងពិភពលោក ។ សមិទ្ធផលដ៏ធំធេងទាំងនេះ គឺពិតជាពុំអាចកើតមានឡើងបានទេ ប្រសិនបើគ្មានវត្តមានដ៏ខ្ពង់ខ្ពស់នៃអតីតថ្នាក់ដឹកនាំសហព័ន្ធរបស់យើងគឺ សម្តេចវិបុលបញ្ញា សុខ អាន ជាប្រធាន និង សម្តេចក្រឡាហោម ស ខេង ជាប្រធានកិត្តិយស ព្រមទាំងឥស្សរជនជាច្រើនរូបផ្សេងទៀត  បានរួមគ្នាផ្តួចផ្តើម​គំនិតនិងជ្រោមជ្រែងវិស័យកីឡានេះ ។

ដោយមើលឃើញពីសមិទ្ធផល ទាំងអស់នេះឯកឧត្តម សុខ សូកាន បានបញ្ជាក់ថា សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានត្រៀមលក្ខណសម្បត្តិរួចរាល់ទាំងការងារបច្ចេកទេសនិងការងាររៀបចំក្នុងនាមម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទាំងហេដ្ឋារចនាសម្ព័ន្ធទីលានប្រកួត និងធនធានមនុស្ស។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍កីឡាដ៏ធំលើកដំបូង ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ក្រោមបាវចនា កីឡារស់ក្នុងសន្តិភាព-Sports: Live in Peace ក្រោមការដឹកនាំផ្ទាល់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣។ ព្រឹត្តការណ៍នេះនឹងផ្ដល់ឱកាសដល់កម្ពុជា ក្នុងការពង្រីកវិសាលភាពនៃស្មារតី “លើសពីកីឡា លើសពីការប្រកួត និងលើសពីមេដាយ” ឬ “Beyond The Games” ក្រោមមូលបទ “បេះដូងលោតក្នុងចង្វាក់តែមួយ-Hearts Beat in Sync” ដោយយើងមិនត្រឹមតែ​យកកម្ពុជាមកលើកតម្កើងស៊ីហ្គេមនោះទេ ប៉ុន្តែយើងត្រូវយកស៊ីហ្គេមមកលើកតម្កើងកម្ពុជា ដែលពោរពេញដោយសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងជាឱកាសបង្ហាញពីភាពសុខដុមរមណី ភាពសម្បូរបែប ឧត្តមភាព និងសក្តានុពលរបស់កម្ពុជា ទៅកាន់​ឆាកអន្តរជាតិ។ ឯកឧត្តមបានបញ្ជាក់ថា កីឡាករ កីឡាការិនី របស់យើងជាអ្នកខិតខំប្រឹងប្រែងយកមេដាយ ដើម្បីកិត្តិយសជាតិ ហើយយើងទាំងអស់គ្នាប្រជាជាតិទាំងមូលជាស្មារតីគាំទ្រនៅក្រោយកីឡាករ កីឡារិនីរបស់យើង។

សូមជម្រាប់ជូនថា សម្រាប់ការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២នេះ បានកំពុងចាប់ផ្តើមប្រកួតពីថ្ងៃទី១៥ នឹងធ្វើពិធីបិទនាល្ងាចថ្ងៃទី១៦ ខែតុលា ស្អែកនេះ នៅទីលានប៊ូល និងប៉េតង់ក្នុងពហុកីឡដ្ឋានជាតិដ៏ដែរ ៕

You might also like