ការប្រកួតវាយកូនឃ្លីលើតុជ្រើសរើសជើងឯកថ្នាក់ជាតិ បានបញ្ចប់ដោយជោគជ័យ
ភ្នំពេញ ៖ ការប្រកួតកីឡាវាយកូនឃ្លីលើតុ ជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធលើកទី២ ប្រចាំឆ្នាំ២០២២ បានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីដំណើការប្រកួតតាំងពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ នៅអគាដំបូលទូក ក្នុងបរិវេន ពហុកីឡដ្ឋានអូឡាំពិក ។
ដែលពិធីបិទមានការអញ្ជើញចូលរួមក្រោមវត្តមានឯកឧត្តម ឯកឧត្តម គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធវាយកូនឃ្លីលើតុ ឯកឧត្តមដួង មាសចំរើន តំណាងក្រសួងអប់រំ និងថ្នាក់ដឹកនាំប្រតិភូកីឡាករ កីឡាការិនី ជាច្រើនផងដែរ ។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់គណៈកម្មរៀបចំការប្រកួតរួចមក ឯកឧត្តម គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា ការប្រកួតកីឡាវាយកូនឃ្លីលើតុ ជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធលើកទី២ ប្រចាំឆ្នាំ២០២២ ចូលរួមអបអរសាទរទិវា ថ្ងៃជ័យជម្នះ៧ មករាដែលបានដំណើរការ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ត្រូវបានបញ្ចប់ ស្ថិតក្នុងបរិយាកាសដ៏រីករាយនេះ ។ ក្នុងនាមសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការរៀបចំការប្រកួតកីឡា កូនឃ្លីលើតុជ្រើសរើសជើងឯកថ្នាក់ជាតិនេះ ។ ឯកឧត្តមប្រធាន បន្តថា ការប្រកួតនេះធ្វើឡើងក្នុងគោលបំណងដើម្បីបំផុសដល់ស្រទាប់មហាជននិងសិស្ស និស្សិតរាជធានីខេត្ត ដើម្បីលើកកម្ពស់បច្ចេកទេស និងវាស់ស្ទង់សមត្ថភាពកីឡាករកីឡាការិនីជាពិសេសតាមរបាយការណ៍គណៈកម្មការរៀបចំការប្រកួត មានការចូលរួមពីស្រទាប់សិស្សនិស្សិតច្រើនជាងឆ្នាំមុន នឹងទទួលបាននូវបទពិសោធខ្ពស់ក្នុងការរៀបចំ ខ្ញុំជឿជាក់ថាគណៈកម្មការមានលទ្ធភាពដើម្បីត្រៀមខ្លួនក្នុងការរៀបចំការប្រកួតជាលក្ខណៈជាតិ និងត្រៀមរៀបចំស៊ីហ្គេម ឆ្នាំ២០២៣នាពេលខាងមុខបាន ។
សូមជម្រាប់ជូនថា សម្រាប់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២២ មាន១៥ សមាគម ក្លិបរាជធានីចូរួម កីឡាករកីឡាការិនីសរុប៨៨បីនាក់ ក្នុងនោះកីឡាករចំនួន៧៥ នាក់ កីឡាការិនី១៣នាក់ ដោយប្រកួតលើ៨វិញ្ញាសា ។