ការប្រកួតកីឡាវាយសីអន្តរជាតិ DATUK FOO Kok Keong លើកទី៩ នៅកម្ពុជា នឹងចាប់ផ្តើមនាអំឡុងខែសីហាខាងមុខនេះ
ភ្នំពេញ ៖ ការប្រកួតពានរង្វាន់កីឡាវាយសីអន្តរជាតិ DATUK FOO Kok Keong លើកទី៩ ឆ្នាំ២០២៣ “9 th DATUK FOO Kok Keong International Cup 2023 ” ជាការប្រកួតកីឡាវាយ សីដ៏ល្បី ល្បាញ បំផុតសម្រាប់មនុស្សវ័យចំណាស់ដែលធ្វើឡើងនៅអាស៊ី នឹងធ្វើការប្រកួតជាផ្លូវការ ក្នុងប្រទេសកម្ពុជា នៅក្លឹបវាយសី T Badminton ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ខាង មុខនេះក្រោមការសហការជាមួយ ក្លឹបវាយសី T Badminton និងណាហ្គាវើល។
សណ្ឋាគារ NAGAWORLD នឹងធ្វើជាម្ចាស់ផ្ទះផ្លូវការសម្រាប់ប្រតិភូ និងអ្នកចូលរួមទាំងអស់។ព្រឹត្តិការណ៍នេះនឹងត្រូវបានប្រារព្ធឡើងដោយលោក Yang Berhormat Hannah Yeah រដ្ឋមន្ត្រីកីឡាម៉ាឡេស៊ី ជាភ្ញៀវកិត្តិយស The Selangor Symphony Orchestra (550) នឹងសម្តែង ហើយ TENGKU Hisamuddin Zazi មកពី Selangor ប្រទេសម៉ាឡេស៊ី អញ្ជើញចូលរួមពិធីបិទកម្មវិធីប្រគល់រង្វាន់នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៣។
លោក NG YONG WEWI ប្រធានគណៈកម្មាធិការរៀបចំបាននិយាយថា ក្នុងឆ្នាំ២០២៣នេះ យើងពិតជាមានមោទនភាពដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះការរៀបចំការ ប្រកួត Datuk Foo Kok Keong cup ២០២៣។ ជាការពិតកម្ពុជាបានទទួលភាពជោគជ័យរួចមក ហើយក្នុងការរៀបចំកីឡា Sea Games លើកទី៣២ និង Asean Para Games លើកទី១២ ហើយនេះជាសមតិផលមួយទៀតដែលកម្ពុជាបានរៀបចំការប្រកួតកីឡាវាយសី Datuk Foo Kok Keong cup ២០២៣។
លោកបន្តថា ព្រឹត្តិកាណ៍ការប្រកួតកីឡាវាយសី Datuk Foo Kok Keong cup កន្លងមកលោករៀបចំសម្រាប់កីឡាករវ័យក្មេង ប៉ុន្តែលើកនេះយើងរៀបចំសម្រាប់កីឡាករវ័យចាស់តាមស្តង់ដារអន្តជាតិ ហើយមានចំនួន ៩ ប្រទេស ព្រមទំាងមាន ១២ ក្រុម ក្នុងមួយក្រុមមាន ១០ នាក់។ការប្រកួតលើកនេះអាចឲ្យកីឡាករវ័យចាស់រៀនសូត្រ និងដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក ដោយសារមានការចូលរួមពីអតីតកីឡាករជម្រើសជាតិល្បីៗមកពីបណ្តាប្រទេស ហើយកីឡាវាយសីមានភាពល្បីល្បាញសម្រាប់ការផ្តល់នូវពេលវេលាកីឡាដ៏គួរឲ្យចាប់អារម្មណ៍ និងជាកីឡាពេញនិយមបំផុតរបស់ពិភពលោក។
DATUK FKK INTERNATIONAL CUP គឺជាព្រឹត្តិការណ៍កីឡាក្រុមតែមួយគត់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកវិលជុំក្នុងចំណោមទីតាំងផ្សេងៗគ្នាក្នុងសហគមន៍កីឡាវាយសី ហើយវាជាព្រឹត្តិការណ៍ប្រចាំឆ្នាំចាប់តាំងពីការបង្កើតឡើងកាលឆ្នាំ ២០១២ លើកលែងតែឆ្នាំ ២០២០ និង២០២១ត្រូវអាក់ខាន់ដោយសារជំងឺរាតត្បាតកូវីដ។ ការធ្វើជាម្ចាស់ផ្ទះការប្រកួត DATUK FKK INTERNATIONAL Cup ត្រូវបានចាត់ទុកថា ជាកិត្តិយសមួយដោយសារតែប្រជាប្រិយភាពយ៉ាងសម្បើមនៃកីឡាវាយសីទូទាំងពិភពលោកមានមនុស្ស ២២០ លាននាក់លេងកីឡាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោក គី ផេង ក្លឹបវាយសី T Badminton បាននិយាយថា ក្នុងនាមលោកជាម្ចាស់ក្លឹបវាយសី T Badminton ពិតជាសប្បាយចិត្ត និងចូលរូមសហការឲ្យល្អប្រសើរជាមួយគណៈកម្មាធិការរៀបចំប្រកួត Datuk Foo Kok Keong cup ២០២៣ ដែលជ្រើសរើសក្លឹបរបស់លោក យើងពិតជាមានមោទនភាពដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះការរៀបចំការកម្រិតអន្តរជាតិនៃប្រភេទកីឡាវាយសី៕