ឯកឧត្តម ស សុខា ជួបសំណេះសំណាល ជាមួយមន្ត្រីអង្គភាពអគ្គនាយកដ្ឋានកីឡា មុខចាកចេញទៅកាន់តួនាទីថ្មី

Detail Top Banner

ឯកឧត្តម ស សុខា រដ្ឋលេខាធិការទទួល​បន្ទុក​ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា បានអញ្ជើងជា​អធិបតីភាព​ក្នុងពិ​ធី​ជួប​សំ​ណេះ សំណាលជាមួយមន្ត្រីអង្គភាពជំនាញទាំង៦ ក្រោមចំណុះអគ្គនាយកដ្ឋានកីឡា មុនពេលចាក់​ចេញ​ទៅ​កាន់តួនាទីថ្មីដែលរាជរដ្ឋាភិបាលប្រគល់ជូន សម្រាប់អាណតិ្តទី៧ នាពេលខាងមុខ ។ ដែល​ពិធី​ជួប​ជុំសំណេះសំណាលនេះ បានរៀបចំឡើងនៅអគារហ្វឹកហ្វឺនកីឡា កាលពីម្សិលមិញ ។

ឯកឧត្ដម​ អ៊ុក​ សិទ្ធិជាតិ​ បាន​ឲ្យ​ដឹង​ថា​ អគ្គនាយកដ្ឋាន​កីឡា​រៀបចំ​កម្មវិធី​សំណេះសំណាល​ មាន​ការ​ចូលរួម​ពី​មន្ត្រីរាជការ​អង្គភាព​ជំនាញ​ទាំង​៦​ចំណុះ​អគ្គ​នាយកដ្ឋាន​កីឡា​អង្គភាព​ពាក់ព័ន្ធ​ និង​ក្រុម​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ និង​គ្រឿងញៀន​ នៃ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​សរុប​ចំនួន​ ១១០រូប។ក្នុង​នាម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​ និង​អង្គភាព​ចំណុះ​សូម​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​វត្ត​មា​ន​ដ៏​​ថ្លៃថ្លា​របស់​ឯកឧត្ដម​បណ្ឌិត​រដ្ឋលេខាធិការ​ដែល​បា​ន​​បង្ហាញ​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ ចំណាយ​ពេល​​វេលា​ដ៏​មមាញឹក​ និង​មា​ន​តម្លៃ​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​ សាកសួរ​សុខទុក្ខ​ លើក​ទឹកចិត្ត​ និង​ផ្ដាំផ្ញើ​ដើម្បី​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​អនុ​វិស័យ​អប់រំកាយ​ និង​កីឡា​ ឱ្យ​កាន់​តែ​រីកចម្រើន​ និង​​​មាន​ចេរភាព​ មុន​នឹង​ឯកឧត្ដម​បណ្ឌិត​ចាកចេញ​ទៅ​កាន់​តួនាទី​ថ្មី​បន្តវេន​ ដែល​រាជរដ្ឋាភិបាល​ប្រគល់​ជូន។​កាយវិការ​ដ៏​ល្អ​ប្រពៃ​ប្រកប​ដោយ​គុណធម៌​នា​ពេល​នេះ​ ជា​ការ​លើក​ទឹកចិត្ត​ទាំង​អស់​គ្នា​ដែល​ជា​មន្ត្រី​គ្រប់គ្រង​ មន្រ្តី​រដ្ឋបាល​ មន្ត្រី​បច្ចេកទេស​ឱ្យ​ខិតខំ​បំពេញ​ការងារ​ទ្វេ​ឡើង​ថែ​ម​ទៀត ។

ឯកឧត្តម​ ស សុខា បាន​ចាត់​ទុ​កពិធី​សំណេះសំ​ណាល​ជាមួយ​ថ្នាក់​ដឹកនាំក្នុ​ង​អនុ​វិស័យ​អប់រំ​កាយ ​និង​កីឡា និ​ង​ការ​ងារ​ប្រយុទ្ធ​ប្រឆាំ​ង​អំពើ​ជួញ​ដូរ​មនុស្ស ​និង​គ្រឿង​ញៀន​នៃ​ក្រសួង​អប់រំ​ យុវជ​ន និង​កីឡា ​នេះ ជា​ពេល​វេលា​ចុង​ក្រោយ ​មុនលា​គ្នា ជា​មួយ​មន្ត្រី ​និង​អ្នក​ពាក់​ព័ន្ធ​នៅ​ក្រសួង​អប់រំ​ដែល​ធ្លាប់​បាន​បំពេញ​ការងារនិ​ង​បង្កើត​បាន​ស្នា​ដៃ​ជាច្រើ​ន​ជូន​ជាតិ ​ជាពិ​សេស​ការ​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ធំធេង​សម្រាប់​ការ​ធ្វើ​ម្ចាស់ផ្ទះ​​ស៊ី​ហ្គេ​មលើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ​ឆ្នាំ​ ២០២៣​​។​

​ឯកឧត្តម​បាន ​វាយ​តម្លៃ​ខ្ពស់ ​ទៅនឹ​ង​សមិទ្ធផ​ល ​ដែល​សម្រេច​បាន​កន្លង​មក​ ហើយ​នេះ​ជា​លទ្ធ​ផល​នៃ​ការ​ចូល​រួម​ធ្វើ​ទាំង​អស់​គ្នា មិន​មែន​កើត​ឡើង​ដោយសា​រ ​បុគ្គលតែម្នាក់ ​​នោះទេ​​។ ចំពោះការងារ​​ផ្នែក​កីឡា​នេះ​ ត្រូវការ​ពឹង​ផ្នែក​ច្រើន​ទៅ​លើ​អនុ​រដ្ឋ​លេខាធិ​ការ​ទាំង​ ២ គឺ​ឯក​ឧត្ត​ម ប៊ូ ជុំ​សេរី និង​ឯក​ឧ​ត្ត​ម សុខ​ សប្បាយ​ណា​ ដែល​បាន​ដើ​រតួនា​ទី​យ៉ាង​សំខាន់​ក្នុង​ការ​ត្រួត​ពិនិត្យ​រាល់​ការ​ងារ​ដែល​បាន​ដាក់​ចេញ​ ជាពិ​សេស​បាន​ចូល​រួម​ធ្វើ​កំណែទ​ម្រង់ នៅ​ក្នុង​វិស័យ​អប់រំ​កាយ​និង​កីឡា ​ឱ្យ​មាន​កា​ររី​កចម្រើន​»​។

You might also like