អ្នកប្រដាល់គុនខ្មែរប្រើក្បាច់ពិសេសៗ ផ្តួលថៃអោយសន្លប់ ក្នុងការប្រកួតគុនខ្មែរនៅសង្វៀន ប៉ុស្តិ៍លេខ៥
ភ្នំពេញ ៖ ការប្រកួតកីឡាប្រដាល់គុនខ្មែរប៉ុស្តិ៍លេខ៥ នៅព្រែកកំពឹស នាថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៣ កីឡាករប្រដាល់គុនខ្មែរកម្ពុជា ២ រូប បានផ្តួលកីឡាករប្រដាល់ថៃឲ្យសន្លប់ត្រឹមទឹកទី២ និងស្មើមួយគូក្នុងការជួបប្រកួតគ្នាជាលក្ខណ:អន្តរជាតិ ។
អ្នកប្រដាល់ថៃ Fa Nimith បានត្រឹមស្មើពិន្ទុគ្នាជាមួយអ្នកប្រដាល់កម្ពុជា ខុនបូឡា បន្ទាប់ពីទាំង២តស៊ូពេញ ៥ ទឹក។
ចំណែកអ្នកប្រដាល់ ហ៊ឹម គឹមរៀង របស់ក្លិបសុភាពគុនខ្មែរបានយកឈ្នះអ្នកប្រដាល់ថៃ Kamray Ngen ដោយផ្តួលប្រើក្បាច់ពិសេសៗផ្តួលអោយសន្លប់ត្រឹមទឹកទី ២។ ចំណែកមួយគូទៀតរវាងអ្នកប្រដាល់កម្ពុជា រិន ដេវីដ មកពីក្លិបនាគរាជចតុមុខប្រើពេលតែ២ទឹកប៉ុណ្ណោះ ផ្ដួលអ្នកប្រដាល់ថៃ Kamray Thang ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម។ ៕