រឹទ្ធី ម៉ាណូយ ប្រឡូកក្នុងអាជីពគុនខ្មែរជាង៧ឆ្នាំ មិនល្បីក៏ពិតមែន ប៉ុន្តែជីវភាពធូធាជាងមុនច្រើន

Detail Top Banner

អ្នកប្រដាល់ចាស់វស្សា រឹទ្ធី ម៉ាណូយ បានចូលហ្វឹកហាត់ប្រដាល់គុនខ្មែរជាង ៧ឆ្នាំហើយ ប៉ុន្តែកេរ្តិ៍ឈ្មោះ និងទម្រង់ ប្រកួតរបស់ហាក់មិនទាន់ទទួលបានការគាំទ្រ ពីបងប្អូនប្រជាពលរដ្ឋនោះទេ ប៉ុន្តែអាជីពមួយនេះ បានជួយគេ អោយមានជីវភាពធូធាជាងកាលនៅស្រុកធ្វើជាកម្មករលីឈើ។


ថ្លែងមកកាន់ក្រុមការងារ Cambodia Heart Sport នៅកន្លែងហ្វឹកហាត់ ជិតស្តាតអូឡាំពិក រឹទ្ធី ម៉ាណូយ បានអោយ ដឹង មូលហេតុដែលនាំចិត្តគេ អោយចូលហាត់ប្រដាល់គុនខ្មែរ ដោយសារតែព្រោះចិត្តស្រលាញ់ ក្បាច់គុនខ្មែរ និងម្យ៉ាងទៀតនៅស្រុកគ្មានការងារច្បាស់លាស់ ណាមួយមិនចង់ចំណាយពេល អត់ប្រយោជន៍ចោល ។
កីឡាករមានដើមកំណើតមកពីខេត្តត្បូងឃ្មុំ ខាងលើបន្តថា មុនឈានជើងចូល ហាត់ប្រដាល់ អំឡុងឆ្នាំ២០១២រូបគេមិនមានការងារច្បាស់លាស់អ្វីនោះទេ ដោយពេលទំនេរ តែងតែទៅធ្វើ ជាកម្មករលីឈើតាមឡានម្តងម្កាល នៅសហគមន៍ដែលគេបោះបង់ចោល លុះដល់ ឆ្នាំ២០១៤ ទើបសម្រេចចិត្តឡើងមកភ្នំពេញចូលហាត់ប្រដាល់ នៅក្លឹបពុទ្ធ សិរីវង្សកីឡា ។

ម៉ាណូយ បញ្ជាក់ថា សម្រាប់ការប្រឡូកក្នុងអាជីពឈឺសាច់ រយៈពេលជាច្រើនឆ្នាំតាំងពីអាយុ២១-២២មិន ទទួលបាន ភាពល្បីល្បាញ ដោយសារតែរូបគេ តែងតែមានបញ្ហាសុខភាពមិនសូវល្អប្រសើ មិអាចសម្រុក ហ្វឹកហាត់ខ្លាំង ម្យ៉ាងវិញទៀត ល្អដោយថ្ងៃ មិនទៀងនោះទេ ។ បើទោះបីមិនទទួលបានភាពល្បី ល្បាញពីអាជីពមួយនេះ ប៉ុន្តប្រដាល់ បានជួយអោយម៉ាណូយអាចកែប្រែជីវភាពល្អប្រសើជាង កាលនៅស្រុក ។

គួរអោយដឹងថា រឹទ្ធី ម៉ាណូយ មានឈ្មោះដើម យ៉េន សុវី មានដើមកំណើតមកពីឃុំក្រមោង ស្រុក មេមត់ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នវ័យ២៩ឆ្នាំ ប្រកួតក្នុងប្រភេទទម្ងន់ ៥៧-៦០ គីឡូក្រាម មានបង ប្អូន៧នាក់ ប្រុស៥ ស្រី២ ។ ម៉ាណូយជាកូនទី៤ ដោយមានតាបង្កើតជាអតីតប្រដាល់តាម ត្តពី សម័យសង្គម ៕

 

អត្ថបទ ៖ គោព្រៃ

You might also like