កម្មវិធី «អ្នកលេងគុន» ចំណាយថវិការខ្ទង់ម៉ឺនដុល្លាដើម្បីជម្រុញគុនល្បុក្កតោទៅកម្រិអន្តរជាតិ

Detail Top Banner

ភ្នំពេញ ៖ កម្មវិធី «អ្នកលេងគុន» ដែលរៀបចំដោយសហព័ន្ធគុនល្បុក្កតោកម្ពុជា ដែលគ្រោងដំ ណើរការ ប្រកួតនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង ៦កន្លះ ល្ងាចតទៅ ប្រើប្រាស់ថវិការរៀបចំអស់ខ្ទង់ម៉ឺនដុល្លា ។ នេះបើតាមការបង្ហើបអោយដឹងពី សំណាក់លោក លោក អ៊ូ តារា អគ្គលេខាធិការរងសហព័ន្ធគុនល្បុក្តតោកម្ពុជា ក្រោយពីបញ្ចប់ សន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នៅភោជនីយដ្ឋានបាយ័ន សាខាកាល់ ម៉ែត្រ ។

លោក អ៊ូ តារា បានបញ្ជាក់ថា ចំពោះការចំណាយទូទៅសម្រាប់រៀបចំព្រឹត្តិការណ៍ដ៏ធំ ដើម្បី ជម្រុញប្រភេទកីឡាអត្តសញ្ញាណដែលដូនតាខ្មែរបានបន្សល់ទុកអោយ ឈានទៅកម្រិតអាជីព និងពង្រីកការគាំទ្រពីអន្តរជាតិនាថ្ងៃអនាគត់ សហព័ន្ធបានប្រើប្រាស់ថវិការអស់ចំនួន ៣៥០០០ ដុល្លា ដែលជាចំនួន ទឹកប្រាក់សន្សំសំចៃបំផុត ទម្រាំអាចអោយព្រឹត្តិការណ៍ មួយនេះ កើតមានបាន ។ អគ្គលេខាធិការរង ដ៏ដែលបញ្ជាក់ទៀតថា ដោយសារខ្ទង់ចំណាយខ្ពស់គួរសម ដូច្នេះការចូលរួមទស្សនា ព្រឹត្តិការណ៍ដ៏ធំនេះ នឹងធ្វើការលក់សំបុត្រដើម្បីប្រមូលថវិការខ្លះ មកជួយទ្រទ្រង់ដល់សហព័ន្ធសម្រាប់យកមកបែងចែកចំណាយផ្សេងៗត្រៀមរៀបចំពង្រីកសក្កានុពលរបស់ល្បុក្កតោនាថ្ងៃខាងមុខបន្តទៀត។

សូមជម្រាបជូនថា មាន៤ប្រទេសបូកទាំងម្ចាស់ផ្ទះកម្ពុជា មានដូចជា ឡាវបញ្ជូនកីឡាករមកម្នាក់ វៀតណាមបញ្ជូនកីឡាករ២នាក់ ឥណ្ឌូនេស៊ី២នាក់ និងហ្វីលីពីន២នាក់ ។
សម្រាប់ការរៀបចំប្រកួតលើកនេះ ជាលើកទី២ហើយ ដែលសហព័ន្ធល្បុក្កតោកម្ពុជា រៀបចំប្រកួតជាលក្ខណៈអន្តរជាតិទ្រង់ទ្រាយធំបែបនេះ ដោយមិនរាប់ព្រឹត្តិការណ៍ស៊ីហ្គេម ខណៈអត្តពលិកចូលរួមមិនមានវត្តមានកីឡាការិនីនោះទេ ប៉ុន្តែលោកអគ្គលេខាធិការរងសង្ឃឹមថា ការប្រកួតលើកក្រោយ នឹងរៀបចំអោយមានវិញ្ញាសារនារីចូលរួម ៕

You might also like