ត្រៀមខ្លួនរួចនៅបងប្អូន ! ល្ងាចនេះព្រឹត្តិការណ៍ “អ្នកលេងគុន”ចាប់ផ្តើមនៅពហុកីឡដ្ឋានអូឡាំពិក

Detail Top Banner

ភ្នំពេញ៖ព្រឹត្តិការណ៍ “អ្នកលេងគុន” ដែលរៀបចំឡើងដើម្បីបំផុសក្បាច់គុនដូនតាបានបន្សល់ទុកអោយ នឹងចាប់ផ្តើមនាយប់ថ្ងៃទី១៥ខែធ្នូឆ្នាំ២០២៣នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ប្រមូលផ្តុំដោយជើងខ្លាំងមកពីប្រទេសចំនួន៤ប្រទេសរួមមាន
ម្ចាស់ផ្ទះកម្ពុជា វៀតណាម ហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ី ។


នេះជាមហាព្រឹត្តិការណ៍មួយដែលធ្វើឡើងដើម្បីផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងកាន់តែច្បាស់អំពីគុនល្បុក្កតោដល់ជនបរទេសនិងប្រជាពលរដ្ឋកម្ពុជារបស់ដូនតាខ្មែរយើងដោយមានការរៀបចំរបស់សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា។

“អ្នកលេងគុន” ជាព្រឹត្តិការណ៍មួយរបស់សហព័ន្ធសម្រាប់ជំរុញបន្ថែមក្នុងការប្រកួត និងការគាំទ្រលក្ខណៈអាជីពចំពោះវិស័យកីឡាគុនល្បុក្កតោដើម្បីរួមចំណែកក្នុងការអភិឌ្ឍន៍វិស័យកីឡាគុនល្បុក្កតោ ចំណែកនាពេលនេះ យើងត្រូវរុញគុនល្បុក្កតោឡើងមួយកម្រិតទៀត ដូច្នេះ“អ្នកលេងគុន”ជាព្រឹត្តិការណ៍សំខាន់សម្រាប់គុនល្បុក្កតោសហព័ន្ធនិងប្រទេសកម្ពុជា។
ដោយការប្រកួតកីឡាយុទ្ធសិល្ប៍ចម្រុះ(MMA/Mixed Matial Art)នោះសុទ្ធតែជាក្បាច់
របស់គុនល្បុក្កតោរបស់ដូនតាខ្មែរយើងទំាងអស់ ទំាងកីឡាករកម្ពុជា និងកីឡាករអន្តរជាតិ បច្ចេកទេសទំាងនោះស្ថិតនៅលើជញ្ជាំងប្រាសាទអង្គរវត្តនិងជញ្ជាំងប្រាសាទនានាក្នុងប្រទេសកម្ពុជា៕

You might also like