អ្នកប្រដាល់គុនខ្មែរ ២ រូបផ្តួលក្រោមថ្វីជើងអ្នកប្រដាល់ថៃមុនត្រឹមទឹកទី៥ ការប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5

Detail Top Banner

ភ្នំពេញ៖អ្នកប្រដាល់គុនខ្មែរ២រូបសន្លប់ក្រោមកណ្ដាប់ដៃ និងថ្វីជើងរបស់អ្នកប្រដាល់ថៃបន្ទាប់ពី មុនទឹកទី៥ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរមានរហ័សនាម “ការប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ។


អ្នកប្រដាល់គុនខ្មែរ រិទ្ធី សុជាតិក្លិប Super Fight បានសន្លប់នៅត្រឹមទឹកទី៣ក្រោមស្នាដៃអ្នកប្រដាលើ់ថៃ Pich Nakhorn អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។ នេះជាលើកទី ៣ ហើយ ដែលអ្នកប្រដាល់កម្ពុជា រិទ្ធី សុជាតិ ចាញ់អ្នកប្រដាល់ថៃ។
ដោយឡែកអ្នកប្រដាល់គុនខ្មែរ ពុទ្ធ សំបូរ ក្លិបតាឡីដំរីមានរិទ្ធក៏ត្រូវអ្នកប្រដាល់ថៃ Sen Sakgnen វាយឲ្យដេកមុនស្នូរជួងបញ្ចប់ទឹកទី២ដែរ។ អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។ ក្នុងជំនួបជាមួយអ្នកប្រដាល់ថៃកាលពីថ្ងៃទី២៦វិច្ឆិកាឆ្នាំ២០២៣ពុទ្ធ សំបូរប្រកួតឈ្នះពិន្ទុអ្នកប្រដាល់ថៃ Amy Salakchhai។


សម្រាប់ជំនួបជាមួយ Sen Sakgnen សំបូរហាក់ដូចជាវ៉ៃចេញមិនរួចតែម្ដងគេចាញ់ប្រៀបគូប្រកួតតាំងពីដើមទឹកទី១មកម្ល៉េះ។ស្ថានភាពនៃការប្រកួតគឺគេការពារនិងដកថយច្រើនជាង។ទីបំផុតសំបូរត្រូវគូប្រកួតវាយឲ្យសន្លប់នៅត្រឹមទឹកទី២។
អ្នកប្រដាល់គុនខ្មែរខ្លាចាស់ ម៉ន ព្រហ្មម៉ាញ បានយកឈ្នះអ្នកប្រដាល់ចាស់វស្សាថៃ Niev Vangchanដោយពិន្ទុ។ អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។ ស្ថានភាពនៃការប្រកួតរវាងអ្នកប្រដាល់ទាំង២រូបនេះមានលក្ខណៈតឹងតែងម៉ន ព្រហ្ម ម៉ាញ មានប្រៀបលើ Niev Vangchanតែបន្តិចបន្តួចប៉ុណ្ណោះ៕

6

You might also like