សហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីង ចាប់ផ្តើមចំរាញ់រកធនធានឆ្នើមៗប្រចាំឆ្នាំ

Detail Top Banner

សហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា បានរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ ដើម្បីចំរាញ់ស្វែងរកធនធានកីឡាករ-កីឡាការិនីឆ្នើម ក្លាយជាជើងឯកប្រចាំឆ្នាំ ។ ដែលការប្រកួតជ្រើសរើសជើងឯកនេះបានរៀបចំពិធីបើកជាផ្លូវការកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមាន៩វិញ្ញាសាដាក់អោយអត្តពលិកប្រកួតប្រជែងគ្នា ។

បើតាមរបាយការណ៍របស់ឯកឧត្តម ហេង សុខឃន ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា បានអោយដឹងថា ការប្រកួតកីឡាប្រដាល់ឃឺកបុកស៊ីងកម្ពុជាជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣នេះ មានសមាគមកីឡាប្រដាល់ឃឺកបុកស៊ីងកម្ពុជា ក្រសួង រាជធានី ខេត្បានបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុប៩៥នាក់មកពី១១សមាគម ក្រសួង រាជធានី-ខេត្ត ក្នុងនោះមានកីឡាករ ៦០នាក់ និងកីឡាការិនី ១៣នាក់។ ចំពោះវិញ្ញាសាដាក់ឱ្យប្រកួតមានចំនួន៩ ក្នុងនោះផ្នែកបុរស មាន៦ប្រភេទទម្ងន់ គឺ-៥១គ.ក្រ, -៥៧គ.ក្រ (Full Contact), -៦០គ.ក្រ (Low Kick), -៥៤គ.ក្រ, -៦៣.៥គ.ក្រ, -៦៥គ.ក្រ (K1 Style)។ រីឯផ្នែកនារី មាន៣ប្រភេទទម្ងន់ គឺ-៥២គ.ក្រ (Full Contact), -៥៤គ.ក្រ និង-៥៦គ.ក្រ (Low Kick)។

គូសបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់ឃឺកបុកស៊ីងកម្ពុជារជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣នេះត្រូវបានរៀបចំឡើងដោយអនុវត្តតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២៣របស់សហព័ន្ធកីឡាប្រដាល់ឃឺកបុកស៊ីងកម្ពុជា និងការអនុញ្ញាត និងប្រើប្រាស់កញ្ចប់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា បានបើកដំណើរការប្រកួតជាផ្លូវការហើយ កាលពីថ្ងៃទី២៧ ខែកុម្ភៈ និងគ្រោងបញ្ចប់នា ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ៕

You might also like