លោក ឧកញ្ញាស្រី ចាន់ថន សម្រេចចិត្តធ្វើរឿងនេះ ក្រោយលឺការដង្ហើយរបស់ សោម វិច្ឆ័យ

Detail Top Banner

កាលពីពេលថ្មីៗនេះ យើងឃើញថា អ្នកប្រដាល់រហ័ស្សនាខ្លាសខេត្តស្វាយរៀង សោម វិច្ឆ័យ បានបង្ហោះសា ដោយដង្ហើយស្នើសុំទៅកាន់អ្នកចាប់គូប្រដាល់ នៅសង្វៀន ក្នុងស្រុកខ្មែរ មេត្តាជួយផ្តល់ឱកាស អោយប្អូនប្រុសរបស់ខ្លួន នោះគឺកីឡាករ សោម ពិសិដ្ឋ បានប្រកួតនឹងគេផងគ្រាន់ដោះស្រាយជីវភាពក្នុងគ្រួសារ ។

ដោយក្នុងអត្ថន័យក្លឹមសានោះបានសរសេររៀបរាប់ ចាក់ដោតយ៉ាងដូច្នេះថា «សុំទោសខ្ញុំបាទ សោម វិច្ឆយ័ ជាបងប្រុសបង្កើត សោម ពិសិដ្ឋ ខ្ញុំបាទមានតែម្រាមដៃដប សូមសំណូមពរដល់បងៗ អ្នកចាប់គូគ្រប់ស្ថានីយ៍ទាំងអស់ជួយផ្តល់ឱកាស់ឲ្យគាត់បានប្រកួតផងក្នុងមួយខែបានតែមួយប្រកួតក៏បានដែរ កីឡាករគេខ្លះវិញបួនថ្ងៃពីរប្រកួតកីឡាករខ្លះវិញមួយអាទិត្យពីរប្រកួតក៏មានតែពិសិដ្ឋវិញរកតែមួយប្រកួតមិនបានផងក្នុងមួយខែ » ។

ក្រោយពីបានឃើញនៅការបង្ហោះសារ របស់ សោម វិច្ឆ័យ នៅលើបណ្តាញសង្គម យ៉ាងដូច្នេះ បានធ្វើអោយលោកឧកញ្ញាស្រី ចាន់ថន ដែលជាម្ចាស់ក្លឹបប្រដាល់ គុនខ្មែរអន្តរជាតិ KKIF មានក្តីអាណិតជាពន់ពេក ក៏បានធ្វើរឿងដ៏គួរអោយភ្ញាក់ផ្អើលមួយទៅកាន់អ្នកទាំងពីរ ។ ដោយលោកបានសរសេររៀបរាប់នៅលើផេកផ្ទាល់ខ្លួនរបស់លោក យ៉ាងដូច្នេះថា «ក្រុមការងារបានផ្ញើសារមកទាំងព្រឹកក៏ឃើញប្អូនទាំង២ គ្មានការចាប់គូប្រកួត ដូច្នេះប្អូនឃើញសារបងបង្ហោះហើយ ប្អូនមកជួបក្រុមការងារនៅ KKIF ថ្ងៃណាដែលប្អូនទំនេរមក បងទទួលប្អូនប្រកួត » ។
បន្ទាប់ពីការផ្តល់ឱកាសរបស់លោកឧកញ្ញាទៅកាន់កីឡាករគុនខ្មែរទាំងពីរ យើងឃើញថា បងប្អូនអ្នកគាំទ្រវិស័យកីឡាករ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងសាទរខ្លាំងមែនទែន ចំពោះទង្វើរដ៏ប្រពៃមួយនេះ ។
គួរអោយដឹងថា សោម ពិសិដ្ឋ ជាកីឡាករដែលប្រកួតក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម និងសោម វិច្ឆ័យ ប្រកួតក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ត្រូវជាបងប្អូនបង្កើតនឹងគ្នា ដែលកំពុងហ្វឹកហាត់ប្រដាល់នៅក្លឹបវិបុលដារឹទ្ធខណ្ឌពោធិ៍សែនជ័យ ក្រោមការគ្រប់គ្រងរបស់លោកឡុង វិបុល ។

អត្ថបទ ៖ គោព្រៃ

You might also like