សហព័ន្ធតេក្វាន់ដូ ITF រៀបចំវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពមន្រ្តីបច្ចេកទេស និងគ្រូបង្វឹកជម្រើស

Detail Top Banner

ភ្នំពេញ ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី កែវ រេមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបាន មានប្រសាសន៍ថា សព្វថ្ងៃនេះប្រភេទកីឡាតេក្វាន់ដូITF មានការរីកចម្រើនគួរឲ្យកត់សម្គាល់ សហព័ន្ធជំរុញឲ្យមន្រ្តីបច្ចេកទេស និងគ្រូបង្វឹកជម្រើសជាតិតំឡើងខ្សែក្រវាត់ជូន ក្រុមអត្តពលិករបស់យើង ដោយសារបច្ចេកទេសពួកគាត់មានការរីក ចម្រើនទៅមុខក្រោមការ។

ការលើកឡើងនេះ ក្នុងឱកាសបិទវគ្គបណ្ដុះបណ្ដាលកាលពីចុងសប្តាហ៍កន្លងទៅ ដោយមាន សិក្ខាកាម និងកីឡាករ-កីឡាការិនី ប្រឡងដំឡើងខ្សែក្រវាត់ចំនួន៤១នាក់ ប្រព្រឹត្តឡើងនៅ សាលហ្វឹកហាត់របស់សហព័ន្ធ ក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាក្រោមការប្រើប្រាស់ ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបាន បន្តថា សកម្មភាពសាកល្បងសមត្ថភាពទំាងអស់នេះជាតម្រូវការ ដើម្បីត្រៀមខ្លួនទៅចូលរួមព្រឹត្តិការណ៍ការប្រកួតតេក្វាន់ដូ ITF អន្តរជាតិនៅប្រទេសឥណ្ឌា នាខែកក្កដាខាងមុខ ហើយក៏ជារៀបចំកម្រិតដានកីឡាករ-កីឡាការិនីអោយសមស្របតាមសមត្ថភាពដែលពួកគេខិតខំប្រឹងប្រែងកន្លងមកផងដែរ ។ ម្យ៉ាងទៀតវគ្គនេះ ក៏សម្រាប់ពង្រឹងមន្រ្តីបច្ចេកទេសរៀបចំការប្រកួតកីឡាតេក្វាន់ដូ ITF និងគ្រូបង្វឹកជម្រើសជាតិបន្ថែមទៀតត្រៀមប្រកួតកីឡាតេក្វាន់ដូITFកម្ពុជា ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ និងព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៤។ 

ឯកឧត្តម ទេសរដ្ឋមន្ត្រី កែវ រេមី ក៏បានបញ្ជាក់ថា សម្រាប់ការរៀបចំវគ្គនេះ ពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់ សម្រាប់សហព័ន្ធ ព្រោះបានពង្រឹងទាំងមន្ត្រីអាជ្ញាកណ្តាលហើយ បង្កើនសិទ្ធិផលអត្តពលិកថែមទៀតផង ៕

You might also like