គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា រៀបចំកម្មវិធីកីឡាសម្រាប់ក្មេងៗបញ្ញាខ្សោយ
ខេត្តកណ្តាល ៖ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ បានរៀបចំវេទិការសុខភាពអាណាព្យាបាល និងកម្មវិធីកីឡា សម្រាប់ក្មេងៗបញ្ញា ខ្សោយនៅខេត្តកណ្តាល ដើម្បីលើកកម្ពស់ការយល់ដឹងរបស់អាណាព្យាបាល និងផ្តល់ឱកាស ដល់ក្មេងៗបញ្ញាខ្សោយទទួលបានឱកាសបញ្ចេញសមត្ថភាពតាមរយៈការលេងកីឡា ។
ដែលវេទិការនេះបានរៀបចំឡើងក្រោមវត្តមាន ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្បៃស្យាល់អូឡាំកកម្ពុជា តំណាង ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគ ណៈកម្មាធិការជាតិយ៉េស្យាល់អូឡាំកកម្ពុជា និងលោក ប៊ុន ផេង ភិបាលរង នៃគណៈអភិបាលខេត្តកណ្តាលតំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ។
លោក ប៊ុន ផេង បានអោយដឹងថា វេទិកាសុខភាព អាណាព្យាបាល និងកម្មវិធីកីឡាសម្រាប់ក្មេងៗ បញ្ញាខ្សោយនាពេលនេះធើ្វឡើង ដើម្បីអប់រំ ផ្សព្វផ្សាយដល់ អាណាព្យាបាលឲ្យបានយល់ដឹងអំពីការថែទាំសុខភាពនៅក្នុងគ្រួសារ និងផ្តល់ឱកាសដល់ក្មួយៗជនមានពិការ ភាពខ្សោយសតិបញ្ញាបានជួបជុំគ្នាបង្កលក្ខណៈឲ្យមានភាពសប្បាយរីករាយ បង្កើនភាពជិតស្និតរវាងក្មួយៗ និង វាណាព្យាបាលនៅក្នុងសហគមន៍ និងបានស្វែងយល់អំពីការអប់រំ និងកាថែទាំសុខភាពប្រចាំថ្ងៃ។
លោកអភិបាលរងបានបន្តថា វេទិកាសុខភាពអាណាព្យាបាល និងកម្មវិធីសម្រាប់ក្មេងបញ្ញាខ្សោយអាចជួយសម្រួល និងបង្កើនការ យល់ដឹងអំពីសុខភាពអនាម័យ ការធ្វើលំហាត់ប្រាណរបស់ឪពុកម្តាយ អាណាព្យបាល និងអ្នកគ្រប់គ្រងនៅតាមគ្រួសារ ដែលអាចធ្វើឲ្យពួកគាត់មានលទ្ធភាព និងមានឱកាសចូលរួមសកម្មភាពកីឡាយ៉េស្យាល់អូឡាំពិក កាន់តែទូលំទូលាយ និងជួយកាត់បន្ថយការរើសអើងផ្សេងៗនៅក្នុងសង្គម។
ឯកឧត្តម សែម សុខា បានមានប្រសាសន៍ថា ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិកាជាតិយ៉េស្យាល់អូឡាំពិកកម្ពុជា និង អនុគណកម្មាធិការស្នើស្យាល់អូឡាំពិកខេត្តកណ្តាល និងវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ព្រមទាំងក្រុមការងារទាំងអស់ ដែលបានលះបង់ពេលវេលាមកចូលរួម និងរៀបចំកកម្មវិធីនេះ ដើម្បីរួមចំណែក និងលើកស្ទួយវិស័យពិការភាព ជាពិសេស ការងារកីឡាយ៉េស្យាល់អូឡាំពិក ដែលជានិច្ចកាលគណៈកម្មា ធិការជាតិយ៉េស្យាល់អូឡាំពិកកម្ពុជា តែងតែយកចិត្តទុកដាក់ ពង្រីកចលនាកីឡាយ៉េស្យាល់អូឡាំពិកដល់បណ្តាខេត្តនានា និងបានបណ្តុះបណ្តាលមន្ត្រីជំនាញ ដើម្បីវាយតម្លៃប្រភេទ ពិការភាព និងធ្វើការហ្វឹកហាត់ក្នុងគោលបំណងផ្តល់ឱកាសដល់ជនពិការខ្សោយសតិបញ្ញាបានចូលរួមក្នុងសកម្មភាពសង្គមតាមរយៈវិស័យកីឡា និងដើម្បីបម្រើសុខុមាសភាពដល់ពួកគាត់៕