ការ​ប្រកួត​ប្រដាល់ ​ជ្រើស​រើស​ជើងឯក​ប្រចាំ​រាជធានី ​ជា​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​​​ជួយ​ពង្រឹង​ដល់​យុវជន​​ថ្នាល​

Detail Top Banner

​ការ​ប្រកួត​ប្រដាល់​សកល និង​គុនខ្មែរ​ជ្រើស​រើស​ជើង​ឯក​ប្រចាំ​រាជធានី​ភ្នំពេញ​បាន​បិទ​បញ្ចប់​កាល​ពី​​យប់​ថ្ងៃ​ទី​៣០ ខែ​កក្កដា ​ឆ្នាំ​២០២៤ ​នៅ​​​ក្លិប​ប្រដាល់​សកល​​ជម្រើស​ជាតិ​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​។

​​​ក្នុង​កម្មវិធី​បិទ​ព្រឹត្តិការណ៍​ខាង​លើ​លោក អ៊ុក ចន្ថា អនុ​ប្រធាន​មន្ទីរ​អប់រំ​​យុវជន​ និង​កីឡា​ រាជធានី​ភ្នំពេញ​បាន​ធ្វើ​ការ​កោតសរសើរ​ដល់​ការ​រៀប​ចំ​ថា មាន​សណ្ដាប់​ធ្នាប់​ល្អ ទាំង​ការ​ប្រកួត និង​​និង​​ការ​ដាក់​ពិន្ទុ​ជា​ដើម​។ ​​លោក​បាន​ធ្វើ​ការ​វាយ​តម្លៃ​ខ្ពស់ និង​​លើក​ឡើង​ពី​សារៈសំខាន់​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រចាំ​​ឆ្នាំ​បែប​នេះ​ជា​គឺ​ជា​​ការ​រួម​ចំណែក​មួយ​ដ៏​ធំធេង​ក្នុង​​ការ​ជួយ​ជំរុញ​ដក់​ការ​អភិវឌ្ឍន៍ និង​ពង្រឹង​​កម្រិត​បច្ចេកទេស​ដល់​កីឡាករ​ថ្នាល​តូច​ៗ​ ដែល​មិន​សូវ​មាន​សកម្មភាព​ប្រកួត​នៅ​តាម​ប៉ុស្តិ៍​នានា​។

​លោក​កត់សម្គាល់​ឃើញ​ថា ​​​​​យុវជន​ថ្នាល និង​កីឡាករ​ដែល​​ចូល​រួម​​​ការ​ប្រកួត​សុទ្ធ​តែ​មាន​កម្រិត​បច្ចេកទេស​​​ល្អ​ហើយ ប៉ុន្តែ​ក៏​ត្រូវ​ការ​​ ការ​ពង្រឹង​បន្ថែម​ទៀត ដើម្បី​​ជា​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​កាន់​តែ​ល្អ​ ​ការ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​ជាតិ​ ដែល​នឹង​មក​ដល់​​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។ ​ដើម្បី​ជា​ការ​ចូលរួម​ចំណែក​បន្ថែម​ទៀត ​ក្នុង​នាម​ជា​មន្ទីរ​​អប់រំ​យុវជន និង​កីឡា​រាជ​ធានី​ភ្នំពេញ​ សូម​ធ្វើ​ការ​សំណូម​ពរ​ដល់​ប្រធាន​ក្លិប​​ប្រដាល់​គុន​ខ្មែរ និង​​ប្រដាល់​សកល​ទាំង​អស់ ​សូម​មេត្តា​ជួយ​​បង្ហាត់​ និង​បណ្ដុះ​បណ្ដាល​កីឡាករ​-​កីឡា​ការិនី​របស់​ខ្លួន​បន្ថែម​ទៀត ពិសេស​នោះ​គឺ​យុវជន​ថ្នាល​ក្មេង​ៗ​​តូចៗ​​ឲ្យ​ពួក​គេ​មាន​ការ​​​ប្រឹងប្រែង​ និង​ស្វែង​យល់​ពី​កម្រិត​បច្ចេកទេស​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​។ ​​​​​​​​​​

​គួរ​បញ្ជាក់​ថា​ កម្មវិធី​ប្រកួត​ប្រដាល់​សកល​ និង​គុន​​​ខ្មែរ​ជ្រើស​រើស​ជើងឯក​ប្រចាំ​រាជធានី​ភ្នំពេញ​ឆ្នាំ​២០២៤ មាន​ក្លិប​ចូលរួម​សរុប​ចំនួន ១១​​ មាន​វិញ្ញាសា​ប្រកួត​ចំនួន ១៣ ប្រភេទ​ទម្ងន់ និង​មាន​ប្រតិភូ​គ្រូ​បង្វឹក​កីឡាករ​-​កីឡា​ការិនី​ចូលរួម​សរុប​ចំនួន ១០០ នាក់​ផង​ដែរ​៕

You might also like