ថ្នាលក្រសួងការពារជាតិ ឈរកំពូលតារាងមេដាយ នៃការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ (ថ្នាល់អាយុក្រោម១៨ឆ្នាំ)
កំពង់ឆ្នាំង៖ ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ (ថ្នាល់អាយុក្រោម១៨ឆ្នាំ) បានបិទបញ្ចប់ដោយជោគជ័យ នៅរាត្រី ថ្ងៃព្រហស្បតិ៍ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នឹងទទួលបានការគាំទ្រ ដោយបងប្អូនចូលរួមទស្សនាផ្ទាល់យ៉ាងច្រើនកុះករ ។
បិទការប្រកួតមានការអញ្ជើញចូលរួមក្រោមវត្តមាន ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌ រួមជាមួយឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ និងឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុម ហ៊ុន «វឌ្ឍនៈប្រ៊ូវើរី» ព្រមទាំងគណៈអធិបតី និងភ្ញៀវកិត្តិយសដែលជាសមាជិកប្រតិបត្តិសហព័ន្ធ តំណាងប្រតិភូកីឡាប្រដាល់គុនខ្មែរក្រសួង រាជធានី ខេត្ត និងអាជ្ញាធរដែនដីនៃខេត្តកំពង់ឆ្នាំង កណ្តាល និងកំពង់ស្ពឺ ។
ការប្រកួតនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ រៀបចំប្រកួតលើវិញ្ញាសាសរុបចំនួន ១៩ប្រភេទទម្ងន់ ក្នុងនោះនារីមាន ៨ប្រភេទទម្ងន់ ដោយមានក្លិបមកពីតាមបណ្ដាខេត្ត រាជធានី និងក្រសួងចំនួន១៥ និងមានកីឡាករ កីឡាការិនីចូលរួមសរុបចំនួន១៦៩នាក់ ក្នុងនោះកីឡាការិនីចំនួន៣៣នាក់។
ចំពោះលទ្ធផល



