រកឃើញជើងឯកលីគអាជីពកីឡាអេឡិចត្រូនិក MPL-KH អមជាមួយប្រាក់រង្វាន់១៦០០០ដុល្លារហើយ

Detail Top Banner

ប្រាក់រង្វាន់រហូតដល់ទៅ១៦០០០ដុល្លារអាមេរិក បានទៅលើក្រុម Impunity KH ក្រោយក្លាយជាជើងឯកលិគអាជីពកីឡាអេឡិចត្រូនិក MPL-KH នៅកម្ពុជាសម្រាប់វិញ្ញាសា Mobile Legends: Bang Bang ដោយយកឈ្នះក្រុមខ្លាំង See You Soon យ៉ាងលំបាកក្នុងវគ្គផ្តាច់ព្រ័ត្រ នាល្ងាចថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០២២ ។


លោក លន់ សាមឌី អគ្គលេខាធិការ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានលើកឡើងថា ឆ្លងកាត់ការប្រកួតចំរាញ់អស់រយៈពេលជាច្រើនសប្តាហ៍សង្កេតឃើញថា ក្រុមដែលចូលរួមប្រកួតប្រជែងទាំងអស់រីកចំរើនខ្លាំង ដែលនេះ បានសរបញ្ជាក់ឲ្យឃើញថា វិស័យកីឡាអេឡិចត្រូនិកកម្ពុជាកំពុងអភិវឌ្ឍ។


អគ្គលេខាធិការខាងលើ បានគូបញ្ជាក់ទៀតថា ក្រុមខ្លាំងទាំង៤ដែលឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ ពិតជាធ្វើបានល្អខ្លាំងណាស់ គឺការប្រកួតប្រជែងរបស់ពួកមានភាពស្វិតស្វាញ និងបច្ចេកទេសកម្រិតខ្ពស់។


គួរបញ្ជាក់ថា ក្រុម Impunity KH ដែលជាក្រុមជើងឯក ទទួលបានប្រាក់រង្វាន់១៦០០០ដុល្លារអាមេរិក ក្រុមជើងឯករង See You Soon ទទួលបានប្រាក់រង្វាន់ ៨ ០០០ ដុល្លារអាមេរិក ក្រុម Team Max ជាប់ចំណាត់លេខ៣ ទទួលបានប្រាក់រង្វាន់ ៥ ០០០ ដុល្លារអាមេរិក និងក្រុម Burn X Flashជាប់ចំណាត់ លេខ៤ទទួលបានប្រាក់រង្វាន់ ៣ ០០០ ដុល្លារអាមេរិក៕

You might also like