ឃីកបុកស៊ីងកម្ពុជា ឈ្នះ ១គូ និងបរាជ័យ ៣គូ សម្រាប់ការប្រកួតថ្ងៃទី២

Detail Top Banner

ហាណូយ៖ ការប្រកួតថ្ងៃទី២ កីឡាករ-កីឡាការិនីឃីកបុកស៊ីងកម្ពុជា បានរងបរាជ័យ ៣រូប និងឈ្នះ ១រូប ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ នេះ។

កីឡាករ ខាំ ខ្លានាង របូត ឱកាស ឡើង វគ្គបន្ដ ក្រោយ ចាញ់ ពិន្ទុកីឡាករម៉ាឡេស៊ី Masdor Mohammad Rifdean លើវិញ្ញាសាទម្ងន់ ៥១គីឡូក្រាម។ ចូលដល់គូទី២របស់កម្ពុជា កីឡាការិនី ទូច ចាន់វត្តី ក៏ខកខានឡើងវគ្គបន្ដដូចគ្នា បន្ទាប់ពីចាញ់ពិន្ទុកីឡាការិនីថៃ Namrak Surachada លើវិញ្ញាសាទម្ងន់ ៥៦គីឡូក្រាម។

យ៉ាងណាមិញ គូទី៣ បានរកជ័យជម្នះឲ្យកម្ពុជាដោយកីឡាករ ឈឿង ល្វៃ ក្រោយ យក ឈ្នះ កីឡាករ សិង្ហបុរី Nazri Bin Sutari Muhammad ដោយពិន្ទុ និងបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កក់ មេ ដាយ សំរឹទ្ធ លើវិញ្ញាសា ៧១គីឡូក្រាម។ ចុងក្រោយគេ កីឡាករ ឈុត សេរីវ៉ាន់ថង ខកខានឡើងវគ្គបន្ដ ក្រោយចាញ់ពិន្ទុកីឡាករម្ចាស់ផ្ទះវៀតណាម Nguyen Quang Huy លើវិញ្ញាសា ៦០គីឡូក្រាម។

ដូច្នេះ គិតត្រឹមពេលនេះ កីឡាករកម្ពុជា ៥រូបរួមមាន ទូច រ៉ាឆាន់, កាន់ ម៉េងហុង, សាន រ៉ាគីម, លន់ បញ្ញា និង ឈឿង ល្វៃ បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយមានមេដាយសំរឹទ្ធ ៤គ្រឿង ក្នុងដៃរួចទៅហើយសម្រាប់កម្ពុជា៕

ប្រភព Camsoc

You might also like