តំណាងសសយករាជធានីភ្នំពេញ ចាត់ទុកព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ ខ្មែររ៉ាលីរ៉េដ ជាការរួមចំណែកផ្សព្វផ្សាយពីសក្កានុពលទេសចរណ៍

Detail Top Banner

ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ ខ្មែររ៉ាលីរ៉េដ ឬ KHMER RALLY RAID PRACTICE បានប្រកាសរៀបចំការប្រណាំងជាផ្លូវការរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ លើខេត្តកំពត ។


លោក ពៅ តិចឡេង នាយប្រតិបត្តិភ្នាក់ងាររៀបចំការប្រណាំងយានយន្តកម្ពុជា ហៅការថាKARA បានបញ្ជាក់ឲ្យដឹងថា ថ្ងៃទី១ចេញដំណើរពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តកំពត មានរយៈចម្ងាយផ្លូវ ១៧៣គីឡូម៉ែត្រ ហើយផ្លូវប្រណាំងមានចម្ងាយផ្លូវ៦៩គីឡូម៉ែត្រ ថ្ងៃទី២ ចេញដំណើរពីក្រុងកំពត មកបញ្ចប់ នៅ ស ស យ ក រាជធានីភ្នំពេញ មានរយៈចម្ងាយផ្លូវ១៤០គីឡូម៉ែត្រ ចម្ងាយផ្លូវប្រណាំងមាន៤៣.៩គីឡូម៉ែត្រ ដោយឆ្លងកាត់ស្រុកចំនួន៣រួមមាន ស្រុក ជុំគិរី ស្រុកទឹកឈូ និង ស្រុកដងទង់ ដោយរថយន្តនិងម៉ូតូប្រណាំងទាំងអស់ត្រូវប្រណាំងលើផ្លូវឧបសគ្គមានផ្លូវភ្នំ ភក់ ខ្សាច់ ផ្លូវចំការ និង កាត់ភូមិអ្នកស្រុក។
អ្នករៀបចំការប្រណាំងខាងលើ បានគូបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ប្រណាំងនេះ មានរង្វាន់លើកទឹកចិត្តតិចតួចប៉ុណ្ណេះ ព្រោះការប្រណាំងនេះ រៀបចំឡើង ដើម្បីផ្តល់ឱកាសដល់យុវជនបានហ្វឹកហាត់ និងរៀនសូត្រពីការរៀបចំកម្មវិធីប្រណាំងយានយន្ត។

លោក សុំ មនោរម្យ ប្រធានលេខារដ្ឋាន ស ស យ ក រាជធានីភ្នំពេញ បានលើកឡើងថា ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គនេះ វាក៏ជាសកម្មភាពកីឡាមួយ ដែលរួមចំណែកបណ្តុះស្មារតីដល់ប្រជាពលរដ្ឋក៏ដូចជាយុវជនកម្ពុជា ឲ្យចូលរួមស្រលាញ់ និងគាំទ្រកីឡាស្របតាមទិសដៅប្រមុខរាជរដ្ឋាភិបាលកម្ពុជសម្តេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋម្នាក់ត្រូវចេះកីឡាមួយមុខ។ទន្ទឹមជាមួយគ្នានេះដែរ ការប្រណាំងនេះ ក៏ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយនាំយកទស្សនីភាពតំបន់ទេសចរណ៍ផ្សេងៗនៅតាមតំបន់ស្រុកស្រែចំការ ដែលសប្បូរដោយទេសភាពស្អាតផ្សព្វផ្សាយមកកាន់មជ្ឈដ្ឋានខាងក្រៅ ដើម្បីទាក់ទាញភ្ញៀវជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិឲ្យទៅលេងកំសាន្ត នៅតំបន់ទាំងនោះ។
លោក ខៃ វណ្ណៈ អគ្គលេខាធិការរង សហព័ន្ធកីឡាយានយន្តកម្ពុជា បានសម្តែងនូវការគាំទ្រយ៉ាងខ្លាំងចំពោះភ្នាក់ងារ kara កម្ពុជា ដែលបានបង្កើតការប្រណាំង ដើម្បីចូលរួមបំផុសឲ្យធ្វើវិស័យកីឡាប្រណាំងយានយន្តនៅកម្ពុជាកាន់តែផុសផុល និងអភិវឌ្ឍរីកចំរើន។ ជាមួយគ្នានោះដែរ លោក តំណាងឲ្យប្រធានសហព័ន្ធកីឡាយានយន្ត សំណូមពរ ឲ្យភ្នាក់ងារ kara ត្រូវពន្យល់ដល់កីឡាករគិតគូលើសុវត្ថិភាពជាចម្បង ព្រោះការប្រណាំងមានឆ្លងកាត់តាមភូមិស្រុកមួយចំនួនផងដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ ខ្មែររ៉ាលីរ៉េដ ឬ KHMER RALLY RAID PRACTICE រៀបចំដោយភ្នាក់ងាររៀបចំការប្រកួតកម្ពុជា kara សហការដោយក្រសួងបរិស្ថាន សហពភាពសហព័ន្ធយុវជនកម្ពុជា គាំទ្រដោយសហព័ន្ធកីឡាយានយន្តកម្ពុជា។ មានប្រទេសចូលរួមចំនួន១១ប្រទេស មាន ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ចិន អាល្លីម៉ង់ អាមេរិក វៀតណាម បារាំង អូស្រ្តាលី វែល និងកម្ពុជា ក្នុងនោះមាន ឡាន ៣៥ ចែកជា២ គឺ class A ៧គ្រឿង Class B ២៨គ្រឿង UTV មាន១០គ្រឿង និងម៉ូតូ១៤គ្រឿង លបានគាំទ្រដោយ: #ក្រសួងបរិស្ថាន #សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ #សហព័ន្ធកីឡាយានយន្ដកម្ពុជា
ឧបត្ថម្ភធំដោយ: Hanuman Beer Top 1 oil ( Cambodia )
សហការឧបត្ថម្ភដោយ: Cambodia Extreme PowerSports DUMEX 4WD Cambodia HotBits Cambodia Ironman 4×4 Cambodia MCC 4×4 Accessories Missile Energy Drink Cambodia Polaris Cambodia SKH Premium Water VKH Motorsports៕

You might also like