កម្មវិធីជិះកង់កម្សាន្តអបអរសាទរទិវា Olympic Day នៅខេត្តកែប នឹងចាប់ផ្តើមពីថ្ងៃទី២២ ខែមិថុនានេះ

Detail Top Banner

ភ្នំពេញ ៖ យោងតាមលិខិតស្នើសុំរបស់គណៈកម្មាធិការជាតិអូឡាំពិកបានឱ្យដឹងថា គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា(NOCC) នឹងធ្វើការចុះផ្សព្វផ្សាយស្តីពី “Olympic Day និង ដំណើរឆ្ពោះទៅការ ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣” ដែលប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ។


កម្មវិធីនេះមានរយៈពេល២ថ្ងៃ ដោយថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារNOCC នឹងចុះផ្សព្វ ផ្សាយស្តីពី ដល់សិស្សានុសិស្សប្រមាណជាង១០០នាក់ នៅតាមសាលារៀន និង ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ដ៍ដែរ រៀបចំកម្មវិធីជិះកង់កម្សាន្ត អបអរសាទរទិវា “Olympic Day និងដំណើរឆ្ពោះទៅការ ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ចេញដំណើរពីឆ្នេរសមុទ្រស្រី ស ជិះជុំវិញក្រុងកែប៕

You might also like