គុនខ្មែរអលស្តាវគ្គ៤ទាំងខ្មែរនិងអន្តរជាតិសុទ្ធសឹងជាកីឡាករការិនីល្បីលំដាប់ប្រទេស
Story លោក ស៊ន អេលីត អ្នករៀបចំប្រដាល់គុនខ្មែរអលស្តា បានថ្លែងថា កម្មវិធីប្រកួតគុនខ្មែរអលស្តារវគ្គ៤ ដែលគ្រោងរៀបចំនៅថ្ងៃទី២៥ ខែ កក្តដា ឆ្នាំ២០២២ខាងមុខនេះ កីឡាករកីឡាការិនីចូលរួមទាំងខ្មែរនិងបរទេស សុទ្ធសឹងជាកីឡាករល្បីលំដាប់ប្រទេស។
លោកថា កម្មវីធីវគ្គទី៤នេះ ការរៀបចំចន្លោះពី១០ទៅ១២គូ ក្នុងនោះគូប្រកួតម៉ារ៉ាតុងដណ្តើមខ្សែក្រវ៉ាត់ដែលមានទឹកប្រាក់៣ពាន់ដុល្លារសម្រាប់ម្ចាស់ជើងឯក និង មានគូមិត្តភាពអន្តរជាតិដែលមានការចូលរួមពីច្រើនជាតិសាសន៍ មានបារាំង អាមេរិក ថៃ ឡាវ ខណៈដែលកីឡាករប្រទេសវៀតណាម មីយ៉ាន់ម៉ា និងប្រទេសមួយចំនួនទៀត ដូចជាអឺរ៉ង់ជាដើមកំពុងធ្វើការចចា។
អ្នករៀបចំរូបនេះ បានគូបញ្ជាក់ទៀតថា សម្រាប់កីឡាករកីឡាការិនីខ្មែរដែលត្រូវបានកោះហៅសុទ្ធជាកីឡាករល្បីលំដាប់ប្រទេសមានដូចជា រឿង សោភ័ណ្ឌ ធឿន ធារ៉ា ម៉ឺន មេឃា សែន រ៉ាដេត នៅ ស្រីពៅ និងកីឡាករល្បីៗមួយចំនួនទៀត ដែលមានប្រជាប្រិយភាពជាកីឡាករលេចធ្លោក្នុងគុនខ្មែរពេលបច្ចុប្បន្ន។
លោក អះអាងថា សម្រាប់កម្មវិធីគុនខ្មែរអលស្តាវគ្គទី៤នេះ ការប្រកួតមាន៣ប្រភេទ គឺប្រកួតដោយរុំអំបោះឆៅ ប្រកួតហ្កង់ស្តើងMMA និងប្រកួតហ្កង់ធម្មតា។
សូមបញ្ជាក់ថា កម្មវិធីគុនខ្មែរអលស្តាវគ្គទី៤ គ្រោងរៀបចំនៅថ្ងៃទី២៥ ខែ កក្តដា ឆ្នាំ២០២២ អាចរៀបចំចន្លេះពី១០ទៅ១២គូ មានគូមិត្តភាពអន្តរជាតិ និង ការប្រកួតម៉ារ៉ាតុងដណ្តើមខ្សែក្រវ៉ាត់ដែលមានកីឡាករល្បីប្រចាំកម្ពុជា៤រូបវាយដណ្តើមទឹកប្រាក់៣ពាន់ដុល្លារអាមេរិក។
គួររំលឹកថា កម្មវិធីគុនខ្មែរអលស្តាចាប់តាំងពីវគ្គទី១រហូតដល់វគ្គទី៣ ទទួលបានការគាំទ្រនិងសសើរយ៉ាងខ្លាំងពីអ្នកគាំទ្រប្រដាល់គុនខ្មែរក្នុងនោះថ្នាក់ដឹកនាំក៏បានលើកសសើរផងដែរ៕