ក្រុមកីឡាការិនីប៉េតង់កម្ពុជា បាននាំយកមេដាយមាសពីព្រឹត្តិការណ៍កីឡាពិភពលោកមកដល់មាតុប្រទេសហើយ

Detail Top Banner

ភ្នំពេញ ÷ ក្រុមកីឡាការិនីប៉េតង់កម្ពុជា អ៊ុក ស្រីមុំ និងអ៊ុន ស្រីយ៉ា បាននាំយកមេដាយមាសដែលដណ្តើមបាន ពីក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាពភពលោកឆ្នាំ២០២២ នៅសហរដ្ឋអាមេរិ មកដល់មាតុប្រទេសកំណើតហើយ នារាត្រីថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០២២ វេលាម៉ោង១១:២០ នាទី តាមជើងហោះហើរអន្តរជាតិភ្នំពេញ ។


សូមបញ្ជាក់ថា ការមកដល់របស់ក្រុមកីឡាការិនីប៉េតង់កម្ពុជា មានការអញ្ជើញទទួលស្វាគមន៍បំពាក់កម្រងផ្កាពីសំណាក់ឯកឧត្តម ស សុខា ប្រធានសហព័ន្ធប៊ូល និងប៉េតង់កម្ពុជា រួមជាមួយឯកឧត្តម តែម ម៉ឺន លោកជំទាវកុយ ពិសី និងថ្នាក់ដឹកនាំ សមាជិកសហព័ន្ធ តំណាងក្រសួងអប់រំយុវជន និងកីឡា អ្នកសារព័ត៌មានជាតិជាច្រើនទៀតផងដែរ ។

You might also like