ឯកឧត្តម វ៉ាត់ ចំរើន ៖ សហព័ន្ធកីឡាជាតិ ដល់ពេលត្រូវធ្វើការងារជាមួយ សហព័ន្ធកីឡាអន្តរជាតិហើយ

Detail Top Banner

ភ្នំពេញ ៖ Camsoc បានបើកកិច្ចប្រជុំបច្ចេកទេសជាមួយសហព័ន្ធកីឡាជាតិ ជាង៣៩ ដែលដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេហ៍លើកទី៣២ ឆ្នាំ២០២៣ និងឯកឧត្តមអ៊ុក សិទ្ធិជាតិ អគ្គនាយកីឡា ដើម្បីពិនិត្យមើលឡើងវិញនៅវឌ្ឍទនភាពរបស់សហព័ន្ធជាតិ និងឯកភាពគ្នាផ្ទៃក្នុងពីយុទ្ធសាស្ត្របច្ចេកទេសរបស់សហព័ន្ធជាតិ ។


ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់អោយដឹងថា ក្រោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន Camsocក៏ដូចជាឯកឧត្តមបណ្ឌិតថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍ Camsoc បានត្រៀមលក្ខណៈបញ្ចប់ ការរៀបចំបច្ចេកទេស យុទ្ធសាស្ត្រនិងវិធីសាស្ត្រផ្សេងៗ ដើម្បីស្វែងរកសក្ដានុពលក្នុងការប្រកួត ។ ឯកឧត្តម អគ្គលេខាធិការ បន្តថាដូច្នេះឥឡូវនេះយើងបានបំបែកការងារអស់ហើយ យើងបានទទួលនូវការណែនាំច្បាស់លាស់ ហើយដល់ពេលដែលសហព័ន្ធកីឡាជាតិរបស់យើងត្រូវធ្វើការងារជាមួយ សហព័ន្ធអន្តរជាតិ គឺការប្រើប្រាស់ ប្រតិភូបច្ចេកទេសដែលត្រូវមកជួយដល់សហព័ន្ធមួយៗ ឲ្យចាប់ផ្ដើម បានទទួលការឯកភាពច្បាស់លាស់ពីអន្តរជាតិ ។ ជារួម សហព័ន្ធកីឡាជាតិទាំងអស់បានយល់ជ្រួតជ្រាបច្បាស់លាស់ និងបានឯកភាពគ្នា ក្នុងកិច្ចការដែលត្រូវធ្វើជាដំណាក់កាលៗរួចរាល់អស់ហើយដែរ។ ក្រៅពីនេះ បញ្ហាដែលនៅសេសសល់នឹងរួមគ្នាបោសសម្អាតឲ្យបានក្នុងពេលឆាប់ៗខាងមុខនេះ។

សូមជម្រាប់ជូនថា កិច្ចប្រជុំរវាង Camsoc ជាមួយសហព័ន្ធកីឡាជាតិ ដើម្បីពិនិត្យ និងស្វែងរកចំណុចខ្វះខាត ដើម្បីបំពេញបន្ថែមសម្រាប់ដំណើរឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះអោយទទួលបានជោគជ័យ នាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ៕

You might also like