សិក្ខាកាម៥៧រូបទទួលបានការបណ្តុះបណ្តា ច្បាប់កីឡាវាយកូនគោលកម្រិត ២ពីគ្រូបង្គោលនៃស្ថាប័នអង្គការអន្តរជាតិ

Detail Top Banner

សមាជិក សមាជិកាជាមន្រ្តីសហព័ន្ធ តំណាងក្លឹបកូនគោល និងកីឡាករកីឡាការិនី កីឡា វាយកូន គោ ល នៅ កម្ពុជាចំនួន៥៧រូប ត្រូវបានសហព័ន្ធកីឡាវាយកូនគោលកម្ពុជា កោះអញ្ជើញ មកចូលរួមវគ្គ​បណ្តុះ​ប ណ្តា ល ច្បាប់កីឡាវាយកូនគោលកម្រិត ២ (R&A Level 2 – Rules Seminar 2022) នៅ ទីលាន វាយកូន គោល ហ្គា ឌិ ន ស៊ីធី ចាប់ពីថ្ងៃទី១៣-១៥ ខែកញ្ញា ឆ្នាំ២០២២ ដែលវគ្គបណ្តុះបណ្តាលនេះបានធ្វើពិធីបើក ក្រោមវត្តមាន ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និ​ង​ជា​អគ្គ​លេខា​ធិការសហព័​ន្ធកីឡាវាយកូនគោលកម្ពុជា។

ឯកឧត្តម ជា បូរ៉ា បានលើកឡើងថា វគ្គបណ្តុះបណ្តាលច្បាប់កីឡាវាយកូនគោលកម្រិត ២ (R&A Level 2 – Rules Seminar 2022) ដែលរៀបចំឡើង ដោយសហព័ន្ធកីឡាវាយកូនគោលកម្ពុជា គឺជា វគ្គប ណ្តុះ បណ្តា លលើកទី១ រៀបចំឡើងក្នុងគោលបំណង ដើម្បីបណ្តុះបណ្តាលច្បាប់កីឡាវាយកូនគោល ដល់គណៈកម្មការ អាជ្ញាកណ្តាល សមាជិក សមាជិកាសហព័ន្ធកីឡាវាយកូនគោលកម្ពុជា កីឡាករ កីឡាការិនី ដោយ មិន បាន អញ្ជើញភាគីពាក់ព័ន្ធទាំងអស់ចូលរួមនោះទេ។ ពោលអញ្ជើញតែតំណាងទីលានកីឡាវាយកូនគោលនីមួយៗមកបណ្តុះបណ្តាលប៉ុណ្ណោះ ដើ​ម្បី​ឲ្យ​ពួ​ក​គេទទួលបានចំណេះដឹង បទពិសោធន៍ និងជំនាញពិតប្រាកដពីគ្រូឧទ្ទេសបង្គោលកម្រិតអន្តរជាតិ ម​ក​ពីស្ថាប័នអង្គការ R&A ឱ្យក្លាយជាគ្រូបង្គោល ដើម្បីបង្ហាត់បង្រៀន និងបណ្តុះបណ្តាលបន្តដល់បុគ្គលិក និងសមាជិកក្លឹបរបស់ទីលានវាយកូនគោលនីមួយៗឱ្យយល់ដឹងអំពីច្បាប់កីឡាវាយកូនគោល និង​ដើ​ម្​បីបង្កើនសមត្ថភាពគណៈកម្មាការ អាជ្ញាកណ្តាល ក្នុងកម្រិតអន្តរជាតិ ជាពិសេសជំរុញ និងលើក​កម្ព​ស់​សមត្ថភាព កីឡាករ កីឡាការិនីជាតិឱ្យមានសក្តានុពល គុណផលកីឡា បច្ចេកទេស លេងកីឡាកម្រិតអន្តរជាតិ និ​ងសំដៅដល់ការរៀបចំមន្រ្តីបច្ចេកទេសកម្រិតជាតិ អន្តរជាតិ ដើម្បីត្រៀម​សហការរៀប​ចំ​កា​រប្រ​កួត​ព្រឹត្តិការណ៍កីឡា SEA GAME – ASEAN PARA GAME 2023 លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តម សង្ឃឹមជឿជាក់ថា សិក្ខាកាមទាំងអស់ ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃនេះ នឹងខិតខំយកចិត្តទុកដាក់ ក្រេបជញ្ជក់យកចំណេះដឹង និងជំនាញពិតប្រាកដដើម្បីក្លាយជាមន្រ្តីជំនាញ និងគ្រូបង្គោលច្បាប់កីឡាវាយកូនគោល ព្រោះថាចំណេះដឹង ជំនាញ ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ គឺជាបទពិសោធន៍ដ៏សំខាន់ ដើម្បីពង្រឹង ពង្រីក ចំណេះដឹងបន្ថែមអំពីច្បាប់កីឡាវាយកូនគោល ដល់គណៈកម្មការ អាជ្ញាកណ្តាល សមាជិកក្លិបកីឡាវាយកូនគោល កីឡាករ កីឡាការិនី ជាពិសេសសមាជិក សមាជិកាសហព័ន្ធកីឡាវាយកូនគោលកម្ពុជា ដែលបំពេញភារកិច្ចឈរលើមូលដ្ឋានអភិក្រមបុរេសកម្ម យោគយល់ និងសហការគ្នា ការទទួលខុសត្រូវខ្ពស់ទៅតាមជំនាញរៀងៗខ្លួន។

ឯកឧត្តម ក្នុងនាមតំណាង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី  រដ្ឋមន្រ្តីក្រសួងការពារជាតិ  និងជាប្រធានសហព័ន្ធកីឡាវាយកូនគោលកម្ពុជា សូមថ្លែងអំណរគុណដល់ស្ថាប័នអង្គការអន្តរជាតិ R&A ដែលមានលោក Jin Woo Kim និងលោក KP Ling ជាគ្រូបង្គោល ដែលនឹងផ្តល់នូវចំណេះដឹង ជំនាញ បទពិសោធន៍ល្អៗ ដែលមានសារៈប្រយោជន៍ដ៏សំខាន់ក្នុងការកសាងគុណផលកីឡាវាយកូនគោល លើជំនាញស្តីពីច្បាប់កីឡាវាយកូនគោលកម្រិត២ (R&A Level 2 – Rules Seminar 2022)។

សហព័ន្ធកីឡាវាយកូនគោលកម្ពុជា សង្ឃឹមថា នាថ្ងៃអនាគតកីឡាវាយកូនគោលកម្ពុជា នឹងមានការអភិវឌ្ឍន៍រីកចម្រើន ឆ្ពោះទៅកាន់ភាពជោគជ័យក្នុងការប្រកួតព្រឹត្តិការណ៍កីឡា SEA GAME – ASEAN PARA GAME 2023 លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

 

សូមបញ្ជាក់ថា វគ្គ​បណ្តុះ​បណ្តាលច្បាប់កីឡាវាយកូនគោលកម្រិត ២ (R&A Level 2 – Rules Seminar 2022) នៅ ទីលានវាយកូនគោលហ្គាឌិនស៊ីធី មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែកញ្ញា ឆ្នាំ២០២២ មានសិក្ខាកាមចូលរួមចំនួន៥៧នាក់ សិក្សាទាំងទ្រឹះស្តី និងការអនុវត្តផ្ទាល់នៅលើទីលាន បង្ហាត់បង្រៀន ដោយគ្រូឧទ្ទេស២រូប មកពីប្រទេសសង្ហបុរី គឺលោក Jin Woo Kim  និងលោក KP Ling ជាគ្រូបង្គោលនៃស្ថាប័នអង្គការអន្តរជាតិ R&A ៕

 

You might also like