ដោយសារហេតុផលនេះ ទើបឡៅ ចិត្រា មិនបានចេញទៅប្រកួតតំណាងគុនខ្មែរ នៅប្រទេសចិន

Detail Top Banner

កីឡាករលំដាប់ជួរមុខកម្ពុជា និងជាម្ចាស់មេដាយមាសស៊ីហ្គេម លើកទី៣២ នៅកម្ពុជាកាលពី​ពេលថ្មីៗ​កន្លង​ទៅ លេចលឺដំណឹងថា គ្រោងនឹងចេញទៅប្រកួតតំណាងគុនខ្មែរ នៅទីក្រុងហុងកុង ប្រទេសចិន ប៉ុន្តែពេលនេះលឺដំណឹងថា មិនអាចចេញទៅប្រកួតបានវិញ ដោយមូលហេតុ គីឡូមិនត្រូវគ្នា ។ នេះបើតាមការបញ្ជាក់របស់លោក ឧកញ៉ាស្រី ចាន់ថន អនុប្រធានកិត្តិយស​សហព័ន្ធ​ប្រដាល់​គុនខ្មែរ និងជាម្ចាស់ក្លឹបប្រដាល់ថ្មី Kun Khmer World Champion ។

ក្នុងសំណេរដែលបានបង្ហោះនៅលើផេកផ្លូវការរបស់លោក ដែលមានឈ្នោះថា (ស្រី ចាន់ថន Srey Chanthorn ) បានបញ្ជាក់យ៉ាងដូច្នេះថា « ជម្រាបសួរពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់! ថ្ងៃនេះក្លឹប Kun Khmer World Champion សូមជម្រាបជូនអំពីមូលហេតុដែលខកខាននាំយកកីឡាករ​ ឡៅ​ ចិត្រា​ ទៅប្រកួតនៅទីក្រុងហុងកុង ប្រទេសចិន នាថ្ងៃទី១៣ ខែមិថុនា ដោយសារតែ​បញ្ហាទម្ងន់ខុស​គ្នាមិន​អាច​សម្រប​សម្រួលបាន។ ក្នុងសំណេរនោះបញ្ជាក់ទៀតថា មូលហេតុដោយសា កីឡាករ​ ឡៅ​ ចិត្រា​ មាន​ទម្ងន់​ ៦៤-៦៥គីឡូក្រាម ហើយ ស៉ីង​ មុន្នី​ ៦៨-៦៩ ពោលគឺយើងឡើងមិនកើត គេចុះមិនបាន។ ដូច្នេះ​ហើយ ទើបក្លឹប KKWC សម្រេចបញ្ជូនតែកីឡាករជនជាតិ​អេហ្សីប​ MOAZ EISAYED តំណាង​ឲ្យគុន​ខ្មែរ​របស់យើង ទៅចូលរួមប្រកួតជាមួយកីឡា​ករ KING SUEN តែម្នាក់គត់»។

បន្ថែមលើនោះ លោកឧកញ៉ាស្រី ចាន់ថន ក៏សង្ឃឹមថាបងប្អូនអ្នកគាំទ្រគុនខ្មែរ នឹងយោគយល់​អធ្យា​ស្រ័យ ចំពោះបញ្ហាមួយនេះ។ សូមបងប្អូនជួយ ស៊ែរ និងចូលរួមគាំទ្រលើកទឹកចិត្ត​ដល់កីឡាករគុន​ខ្មែរ​របស់​យើងផង។ ដោយក្ដីគោរពនិងស្រឡាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន។

សូមជម្រាប់ថា កីឡាករ ជនជាតិ​អេហ្សីប​ MOAZ EISAYED តំណាង​ឲ្យគុន​ខ្មែរ​របស់យើង បានចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី១១ ខែមិថុនា ដើម្បីចូលរួមប្រកួតនៅប្រទេសចិន នាល្ងាចល្ងាចនេះ ជាមួយកីឡា​ករ KING SUEN ។

You might also like