ក្លឹបគុនខ្មែរជើងឯកពិភពលោក សម្រេចការសាងសង់បាន៨០%

Detail Top Banner

គម្រោងនៃការសាងសង់ក្លឹបប្រដាល់គុនខ្មែរជើងឯកពិភពលោក ដែលបងប្អូនអ្នក​គាំទ្រវិស័យ​ប្រដាល់​គុន​ខ្មែរ ទាំងក្នុងស្រុកតែងតែទន្ទឹងរងចាំ សម្រេចបានសមទ្ធិផលប្រមាណ៨០ភាគរយៈហើយ ។ នេះបើតាម​ការ​បញ្ជាក់របស់លោកឧកញ្ញាស្រី ចាន់ថន ដែលជាស្ថាបនិកបង្កើតក្លឹបប្រដាល់នេះឡើង ដើម្បីបំផុស ក៏ដូចជាផ្សព្វផ្សាយគុនខ្មែរ អោយកាន់តែទំលំទូលាយ ទៅកាន់ពិភពលោក ។

សម្រាប់គម្រោងក្លឹបប្រដាល់គុនខ្មែរអន្តរជាតិ(KKIF)បានសម្រេចនៅការងារសាងសង់បាន៨០ភាគរយនេះត្រូវបាន លោកឧកញ្ញាស្រី ចាន់ថន បញ្ជាក់ថា ដោយក្នុងនោះចំពោះការសម្រេចបានមានដូចជា:

កន្លែងស្នាក់នៅបានសម្រេច១៥បន្ទប់គេង១០០% , អាហារដ្ឋានធ្វើបានរួចរាល់១០០% , បន្ទប់ទឹក​រួច​រាល់​បាន ១០០%, ហាងអាហារធម្មជាតិនឹងកាហ្វេសំរេចបាន ៨០% , ហាងលក់សំលៀក​បំពាក់​កីឡា​សំ​រេច​បាន៨០% កន្លែងហ្វឹកហាត់សម្រេចបាន៧០% និងកំពុងបន្ថែមនូវការងារតុបតែង​សួនច្បារនិង​ចំ​ណត​យានយន្តក្នុងបរិវេនអោយកាន់តែមានសោភណ្ឌភាពផងដែរ ។ ម្ចាស់ក្លឹបប្រដាល់​ខាងលើក៏​បាន​បន្ថែម​ថា ការសាងសង់នឹងសម្រេចរួចរាលនាពេលដ៏ខ្លីខាងមុខ ។

ជាមួយនឹងការសាងសង់ក្លឹបប្រដាល់ជិតរួចរាល់ មហាជន ជាពិសេសគាំទ្រវិស័យគុនខ្មែរ បានបង្ហាញការគាំទ្រ យ៉ាងផុសផុល ដោយសង្ឃឹមថា ក្លឹបប្រដាល់គុនខ្មែរខាងលើនេះ នឹងក្លាយជាផ្នែកយ៉ាងសំខាន់ សម្រាប់បណ្តុះធនធានកីឡាករក្នុងស្រុកអោយកាន់តែរីកចម្រើន អាចប្រកួតប្រជែងជាមួយដោយស្មើមុខ ស្មើមាត់លើឆាកអន្តរជាតិដូចបណ្តាលប្រទេសជុំវិញពិលោក ។

You might also like