អត្តពលិកកម្ពុជា ១២រូប បានទៅចូលរួមប្រកួតបាញ់កាំភ្លើង កម្រិតអន្តរជាតិ ក្រោមការដឹកនាំរបស់ប្រធានសហព័ន្ធថ្មី

Detail Top Banner

បាញ់កាំភ្លើង ៖ កីឡាករកម្ពុជាចំនួន ១២រូប បានទៅចូលរួមការប្រកួតកីឡាបាញ់កាំភ្លើង Bali IPSC OPEN 2023 level3  ចាប់ពីថ្ងៃទី២៦-២៨ ខែសីហា នៅប្រទេស Indonesia ក្រោមការដឹកនាំរបស់ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្ទាប់ទទួលបាន​ការគាំទ្រ​ពី​សមា​ជិក​ប្រតិ​បត្តិអាណត្តិថ្មី ត្រូវបានបោះឆ្នោតគាំទ្រធ្វើជាប្រធានសហព័ន្ធថ្មី ឆ្នាំ២០២២-២០២៦​កាលពី​ថ្មីៗ​កន្លង​ទៅ។

ឯកឧត្តមប្រធាន បានដាក់គោលដៅចម្បង ក្រោមការដឹកនាំរបស់ឯកឧត្តម គឺបន្ដពង្រឹងសាមគ្គីផ្ទៃ​ក្នុង​សហ​ព័ន្ធ ជាពិសេសយកចិត្តទុកដាក់ ក្នុងការជំរុញ និងផលិតធនធានកីឡាករ​គ្របវ័យប្រកប​ដោយ​សក្ដា​នុ​ពល ធានាបាននូវការអភិវឌ្ឍន៍លឿន និងរីកចម្រើនដោយជំនាញ ដូចបណ្ដា​ប្រទេសជិតខាង ដើ​ម្បី​ត្រៀម​ចូលរួមប្រកួតប្រជែងទាំងថ្នាក់ជាតិ និងអន្ដរជាតិ។

គួរបញ្ជាក់ថា ការប្រកួតកីឡាបាញ់កាំភ្លើង Bali IPSC OPEN 2023 level3 កម្ពុជាបញ្ជូនកីឡាករ ១២នាក់ មាន កីឡាករ

1 យោង យួត – Open

2 កូវ ស្រ៊ុនឆាយ- Open

3 លឹម  ហ៊ួរនីតា – open

4 ពៅ តិចឡេង – production

5 ឈុន  ដានិត  – production

6 គឹង វណ្ណម៉ា – Production Optics

7 អាន កក្កដា – production optic

8 ស៊ិន សូផានណាក់ – standard

9 ធ្ធាំ បញ្ញារិទ្ធិ – Standard

10 វង្ស ពង្សសក្ក័ – Standard

11 កង ភីរក្សរិទ្ធិពល – standard

12 ហូ សេងសិទ្ធីស័ក – standard Junior

ក្នុងចំណោមកីឡាករ កីឡាការិនី ៣៩០នាក់ មកពី១២ប្រទេសចូលរួម មានប្រទេសអូស្រ្តាលី កាណាដា ហុងកុង ឥណ្ឌូនេស៊ី ថៃ កូរ៉េខាត្បូង ហ្វីលីពីន ស្លូវ៉ានា អាហ្វ្រីកខាងត្បូង អាមេរិក និងកម្ពុជា ប្រកួតលើ១៨វិញ្ញាសា៕

You might also like