កីឡាករហែលទឹកកម្ពុជាកូនកាត់ខ្មែរ-បារាំង Antoine បង្កើតកំណត់ត្រាថ្មី សម្រាប់ជាតិ នៅអាស៊ានហ្គេម

Detail Top Banner

កូសុងដឹ ឡាប៉ារង់អង់ត្វ័នម៉ាកាំងក្ដូឌ (Antoine) ជាកីឡាករហែលទឹកជម្រើសជាតិកម្ពុជា កូនខ្មែរកាត់បារាំង បានក្លាយជាកីឡាករកម្ពុជាដំបូងបានបំបែកកំណត់ត្រាជាតិ ដោយធ្វើបានថិរវេលា ២៦.៧៧វិនាទី លើវិញ្ញាសាហែលបៀបផ្ងារ ៥០ម៉ែត្របុរស ក្នុងការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ។

លោកហែម គីរី បាននិយាយក្នុងសារអេឡិចត្រូនិចថា Antoine ជាកីឡាករវ័យក្មេង របស់កម្ពុជា​មានការរីកចម្រើនទៅមុខ សម្រាប់ការចូលរួមប្រកួតកីឡាអាស៊ីលើកនេះ បើយើងប្រៀបធៀបជា​មួយការប្រកួតលើកមុន គឺមានភាពខុសប្លែកគ្នាច្រើន ។ អគ្គលេខាធិការរូបនេះ បានបញ្ជាក់ថា ទោះបីមិនបានឡើងវគ្គបន្ដ តែកីឡាករកម្ពុជាយើងបំបែកកំណត់ត្រាផ្ទាល់ខ្លួន និងជាតិ ដូច្នេះតាមរយៈការរីកចម្រើនរបស់ Antoine បែបនេះ យើងអាចចាត់ទុករូបគេ ជាកីឡាករដែលហែល​ទឹកលឿនជាងគេរបស់កម្ពុជា លើវិញ្ញាសា ហែលរបៀបផ្ងារ ៥០ម៉ែត្របុរស ដោយមិនទាន់​មានកីឡាករកម្ពុជារូបណា អាចធ្វើបានល្អជានេះនោះទេ ។

គួររំលឹកថា កាលពីស៊ីហ្គេម ឆ្នាំ២០២៣ សម្រាប់វិញ្ញាសាហែលរបៀបផ្ងារ ៥០ម៉ែត្រ Antoine ប្រើថិរវេលា ២៦.៩៦វិនាទី តែក្នុងការប្រកួតកីឡាអាស៊ី រូបគេធ្វើបាន ២៦.៧៧វិនាទីប៉ុណ្ណោះ និងបានក្លាយជាកីឡាករកម្ពុជាដំបូង ដែលប្រើថិរវេលាតិចជាងគេលើវិញ្ញាសានេះ ។

You might also like