ការប្រកួតកីឡាវាយកូនគោលមិត្តភាពរវាងកងយោធពលខេមភូមិន្ទ និងស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាលើកទី៣បានបង្ហាញពីការរក្សាប្រពៃណីចំណងមិត្តភាពសាមគ្គីភាព
សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងលើកឡើងថា ការប្រកួតកីឡាវាយកូនគោលមិត្តភាពរវាងកងយោធពលខេមភូមិន្ទ និងស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាលើកទី៣ដែលរៀបចំឡើងនាពេលនេះ បង្ហាញអំពីការថែរក្សាប្រពៃណីចំណងមិត្តភាពនិងសាមគ្គីភាព។
ការប្រកួតកីឡាវាយកូនគោលមិត្តភាពរវាងកងយោធពលខេមរភូមិន្ទ និង ស្ថានទូតចិនប្រចាំព្រៃរាជាណាចក្រកម្ពុជា ដែលភាគីទាំងពីរបានសហការគា្នរៀបចំប្រកួត នាថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០២៣ នៅលើទីលានកីឡាវាយកូនគោលហ្គាឌិតស៊ីធី ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ .ឯកឧត្តម ទៀ សីហា ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និង ឯកឧត្តម Wang Wentianអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ចប់ទៅដោយសាមគ្គីភាព និងមិត្តភាព។
ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ឲ្យដឹងថា ការប្រកួតកីឡាវាយកូនគោលមិត្តភាពរវាងកងយោធពលខេមភូមិន្ទ និងស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាលើកទី៣នេះ មានកីឡាករកីឡាការិនីភាគីកម្ពុជា និងចិនចូលរួមប្រកួតប្រជែងសរុបចំនួន៧៨នាក់ ក្នុងនោះភាគីកម្ពុជានៃកងយោពលខេមរភូមិន្ទ៣៩នាក់ និងភាគីមន្រ្តីស្ថានទូតចិនចំនួន៣៩នាក់ ដោយបែងចែកចេញជា១៩ក្រុម. ក្នុងមួយក្រុមមានគ្នា៤នាក់ភាគីកម្ពុជា២នាក់ និងភាគីចិន២នាក់ វាយចេញពីធីខៀវ។ ឯកឧត្តម ឥត សារ៉ាត់ បានគូសបញ្ជាក់ទៀតថា ការប្រកួតមិត្តភាពលើកទី៣នេះ បានបង្កើតឡើងក្នុងគោលបំណង ចូលរួមអបអរសាទរខួបលើកទី៦៥នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណប្រជាមានិតចិន និងចូលរួមអបអរសាទរខួបទី៧៤នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ក៏បានគូសបញ្ជាក់ទៀតថា ថ្វីដ្បិតការប្រកួតនេះ ជាការប្រកួតមិត្តភាពក៏ពិតមែន ប៉ុន្តែការប្រកួតរៀបចំទៅតាមស្តង់ដារ ដោយតម្រូវឲ្យកីឡាករកីឡាការិនីចូលរួមទាំងអស់អនុវត្តន៍ទៅតាមច្បាប់ការប្រកួតយ៉ាងត្រឹម។
ឯកឧត្តម Wang Wentian បានថ្លែងលើកឡើងថា នេះជាលើកទី៣ហើយ ដែលកងយោធពលខេមរភូមិន្ទ និងស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបង្កើតនូវកម្មវិធីប្រកួតប្រជែងកីឡាវាយកូនគោលក្នុងន័យផ្សារភ្ជាប់នូវទំនាក់ទងមិត្តភាពនិងសាមគ្គីភាព បង្ហាញពីការស្រលាញ់ និងរាប់អានគ្នាជាបងប្អូនជាមហាមិត្តដែកថែប។ ឯកឧត្តម អគ្គរដ្ឋទូតចិន បាន បន្តទៀតថា ជាក់ស្តែងការប្រកួតនៅថ្ងៃនេះ គឺសរបញ្ជាក់ឲ្យឃើញថា ភាគីកម្ពុជាចូលរួមយ៉ាងក្លៀវក្លាក្នុងការចូលរួមអបអរសាទរទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន និងអបអរសាទរបុណ្យជាតិចិនខួបទី៧៤ឆ្នាំនៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន។
សម្តេច ពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ការរៀបចំប្រកួតកីឡាវាយកូនគោលរវាងស្ថានទូសាធាររដ្ឋប្រជាមានិតចិនជាមួយកងយោធពលខេមរភូមិន្ទ បានបង្កើតឡើងចំនួន៣លើកមកហើយ និងលើកទី៣នេះ ហាក់ដូចជាពិសេសធំធេងបានបង្ហាញនៃចំណងទំនាក់ទំនងការទូតរវាងភាគីប្រទេសទាំងពីរកាន់តែល្អនិងស្អឹតរមួតបន្ថែមទៀត។ សម្តេច ពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ទៀតថា ការប្រកួតកីឡាវាយកូនគោលដែលភាគីប្រទេសទាំងពីររៀបចំឡើងជាបន្តបន្ទាប់នេះ គឺបានបង្ហាញថា កម្ពុជានិងចិនចូលរួមថែរក្សាប្រពៃណីចំណងមិត្តភាព និងសាមគ្គីភាពដ៏ល្អនៃកិច្ចសហប្រតិបត្តិការក្នុងការចូលរួមអបអរសាទរព្រឹត្តិការណ៍ធំៗរបស់ជាតិនៃប្រទេសទាំងពីរ។
ទន្ទឹមជាមួយគ្នានេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា នៅប្រទេសចិនឯណោះ កំពុងតែមានការប្រកួតប្រជែងគ្នាយ៉ាងក្តៅគគុក គឺព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ ដែលមាន៤៥ប្រទេសចូលរួម ក្នុងនោះក៏មានកម្ពុជាផងដែរ។ដូច្នោះការប្រកួតក្នុងថ្ងៃនេះ គឺជាការប្រកួតតូចមួយ ដើម្បីជាការចូលរួមអបអរសាទរព្រឹត្តិការណ៍អាស៊ីនៅលើទឹកដីប្រទេសចិន បង្ហាញពីការចូលរួមគាំទ្រនិងស្រលាញ់កីឡាតែមួយ។ សម្តេច ពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណ ដល់ក្រុមការងារភាគីទាំងពីរដែលបានរួមសហការគ្នាបង្កើតព្រឹត្តិការណ៍ប្រកួតបង្កលក្ខណៈសប្បាយរីករាយប្រកបដោយសាមគ្គីភាពនិងមិត្តភាព។ឆ្លងកាត់ការប្រកួតអស់រយៈពេលមួយព្រឹកជ័លាភីលេខ១បានទៅលើក្រុមសម្តេចពិជ័យសេនា ទៀ បាញ់ និងជ័យលាភីលេខ២បានទៅលើក្រុមភាគីចិន៕