ក្លឹបកីឡាផាក រៀបចំការប្រកួតវាយកូនឃ្លីលើតុ មិត្តភាពអន្តរជាតិ ផ្តល់ឱកាសអោយកីឡាករកម្ពុជា ដកស្រង់បច្ចេទេស
ភ្នំពេញ ៖ ការប្រកួតកីឡាវាយកូនឃ្លីលើតុ មិត្តភាពអន្តរជាតិ ដែលមានអត្តពលិកវាយកូនឃ្លីលើតុ មកពី៣ ប្រទេសផ្សេងគ្នាបានចូលរួមប្រកួតប្រជែងដកស្រង់បទពិសោធន៍ ចែករំលែកបច្ចេក ទេសពីគ្នា ទៅ វិញ ទៅមក ដោយរៀបចំដោយក្លឹបកីឡា ផាក ដែលមានទីតាំងក្លឹបស្ថិតនៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ បានបញ្ចប់ដោយជោគជ័យ នាថ្ងៃ ទី ២ម្សិលមិញ ។
បើតាមការអោយដឹងពីលោក ឃុន ផានិត គណៈកម្មការរៀបចំការប្រកួតបានអោយដឹងថា សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ ដែលរៀបចំដោយក្លឹបកីឡា (ផាក)នេះ មិនមិនជាលើទី១ នោះ ទេ ពោលគឺរៀបចំបាន២លើករួចមកហើយ ។ ខណៈលើកទី២នេះ ត្រូវបានលោក ឃុន ផានិត បញ្ជាក់ថា មានកីឡាករចូលរួមសរុប ៣៨ នាក់ សរុបក្រុមចូលរួមចំនួន៩ ក្នុងនោះ( កម្ពុជា ៤ ក្រុម ថៃ ៣ ក្រុម វៀតណាម២ ក្រុម )ដោយធ្វើការប្រកួតគ្នាលើ ពីរវិញ្ញាសា គឺវិញ្ញាសា ក្រុមបុរស និងឯកត្តជន បុរស ។ តាមរយៈការប្រកួតដែលរៀបចំដោយក្លឹបឯកជននេះ ត្រូវបានមន្ត្រីបច្ចេកទេសរបស់សហព័ន្ធរូបនេះ បង្ហាញការជឿជាក់យ៉ាងមុតមាំថា ជាចំណែកយ៉ាងសំខាន់សម្រាប់ជួយពង្រឹងសមត្ថភាពរបស់អត្តពលិកកម្ពុជា អោយកាន់តែរឹងមាំ សម្រាប់ត្រៀមព្រឹត្តិការណ៍ប្រកួតអន្តរជាតិសំខាន់ៗជាច្រើនទៀតនាពេលខាងមុខ ។
សូមបញ្ជាក់ថា ក្រោយឆ្លងកាត់ការប្រកួតអស់រយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ជាលទ្ធផល វិញ្ញាសាជាក្រុមបុរស ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាករវៀតណាម ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមកីឡាករថៃ និងចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមកីឡាករកម្ពុជា និងថៃ ។ ចំណែកការប្រកួតឯកត្តជន ចំណាត់ថ្នាក់លេខ១បានទៅលើកីឡាករថៃ PONG TEE RAT ៕