ក្រសួងមហាផ្ទៃនិងស្ថានទូតចិនបង្កើតព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥នៃទំនាក់ទំនងការទូតរវាងកម្ពុជាចិន

Detail Top Banner

ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា សហការគាំទ្រដោយក្រសួងមាហាផ្ទៃបានបង្កើត ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជាចិន នៅទីលានកីឡាវាយកូនគោលហ្គាឌិនស៊ីតធី ក្រោមការអញ្ជើញចូលរួមពីសម្តេចក្រឡា ហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឧត្តម Wang Wentianអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។


លោកTang Hao សេនានុព័ន្ធ យោធានៃស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលនេះ ភាគីទាំងពីរក្រសួងមហាផ្ទៃ និងស្ថានទូតចិនប្រចាំព្រះរាជណាចក្រកម្ពុជាបានសហការគ្នាបង្កើតឡើងជាច្រើនលើករួចមកហើយ ដោយព្រឹត្តិការណ៍នេះ បង្កើតឡើងក្នុងគោលបំណង ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងចំណងមិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែស្អិតរមួតបន្ថែមទៀត លើទំនាក់ការទូតក្នុងនាមជាមហាមិត្តដែកថែម។ទន្ទឹមជាមួយគ្នានេះដែរ លោកTang Hao តំណាងឯកឧត្តម អគ្គរដ្ឋទូតចិន បានថ្លែងអំណរគុណដល់សម្តេច ក្រឡាហោម ស ខេង និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួមមហាផ្ទៃដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងឱកាសបុណ្យភ្ជុំដែលជាបុណ្យប្រពៃណីជាតិខ្មែរចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលដែលរៀបចំឡើង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥នៃទំនាក់ទំនងការទូតរវាងកម្ពុជាចិន។

ការចូលរួមនេះ បានសរបញ្ជាក់ឲ្យឃើញថា កម្ពុជាបានចាត់ទុកចិនជាគ្រួសារតែមួយបង្ហាញពីការស្រលាញ់រាប់អានគ្នា និងការចេះជួយគ្នាទៅវិញទៅមក។
ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលការងារ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានលើកឡើងថា ការប្រកួតកីឡាវាយកូនគោលដែលភាគីទាំងពីរក្រសួងមហាផ្ទៃ និងស្ថានទូតចិនប្រចាំកម្ពុជារៀបចំឡើងនេះ គឺជាការបង្ហាញពីការចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជាចិន។ជាមួយគ្នានេះព្រឹត្តិការណ៍ប្រកួតដ៏មានអត្ថន័យនេះ គឺចង់បានបង្ហាញថា កម្ពុជា និងចិនដែលជាមហាមិត្តដែកថែប គឺនូវថែរក្សាប្រពៃណីនៃការទំនាក់ទំនងល្អ ស្រលាញ់រាប់អានគ្នា និងចេះយកអាសាគ្នាទៅវិញទៅមក។
ឯកឧត្តម រដ្ឋលេខាធិការ សរ សិទ្ធិ បានគូសបញ្ជាក់ទៀតថា តាមរយៈការប្រកួតដែលភាគីទាំងរៀបចំឡើងនេះ គឺបានបញ្ជប់ទៅដោយរលូននិងបរិយាកាសសប្បាយរីករាយ ហើយថែមទាំងបានផ្សារភ្ជាប់នូវទំនាក់ល្អមិត្តភាព សាមគ្គីភាព កាន់តែស្អិតរបួតបន្ថែមទៀតផងដែរ។ ចំពោះព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលមិត្តភាពនេះ ក្រសួងមហាផ្ទៃ និងស្ថានទូតចិន នឹងបង្កើតវាឲ្យបានជារៀងរាល់ឆ្នាំ ដើម្បីជាផ្សារភ្ជាប់ទំនងទំនងនៃសហប្រតិបត្តិការលើទំនាក់ទំនងការទូតឲ្យកាន់តែល្អប្រសើររវាងកម្ពុជានិងចិន។


សម្តេច ក្រឡា ហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្រត្សនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា តំណាងឲ្យភាគីកម្ពុជាដែលបានចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតដ៏មានអត្ថន័យនេះ សូមចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជាចិន។ សម្តេច បានថ្លែងលើកឡើងទៀតថា ថ្វីដ្បិតការប្រកួតនេះ កីឡាករដែលចូលរួមប្រកួតមិមមែនជាកីឡាករកូនគោលអាជីពក្តី ប៉ុន្តែកីឡាករដែលចូលរួមទាំងអស់ទាំងខាងកម្ពុជា និងចិន គឺបានគោរពនូវគោលការប្រកួតយ៉ាងត្រឹមត្រូវធ្វើឲ្យការប្រកួតបញ្ចប់ទៅដោយជោគជ័យនិងពោពេញដោយក្តីសប្បាយរីករាយបំផុត។ទន្ទឹមជាមួយគ្នានេះ សម្តេច ក្រឡា ហោម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងាររៀបចំនៃភាគីទាំងពីរដែលបានរួមសហការគ្នាបង្កើតព្រឹត្តិការណ៍ប្រកួតបង្កលក្ខណៈសប្បាយរីករាយប្រកបដោយសាមគ្គីភាពនិងមិត្តភាព។


សូមបញ្ជាក់ថា ការប្រកួតកីឡាវាយកូនគោលមិត្តភាពអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥នៃទំនាក់ទំនងការទូតរវាងកម្ពុជាចិននេះ លទ្ធផលនៃការប្រកួតសម្រាប់ក្រុមភាគីកម្ពុជាចំណាត់ថ្នាក់លេខ១បានទៅលើ ឯកឧត្តម ប៉ោ ភក្តិ និង និងឧត្តម សេនីយ៍ទោ មៀច សូរិទ្ធិកាដាវីត។ដោយឡែកក្រុមភាគីចិន ចំណាត់លេខ១បានទៅ លោក Zhou Zhichun . Yang Peigung.Shen Fei។រីឯជ័យលាភីNearest to the Pinកីឡាករកម្ពុជាបានទៅលើឯកឧត្តម ប៉ោ ភក្តិ . Nearest to the Pinបានទៅលើសន្តិបណ្ឌិត នេត សាវឿន និងNearest to the Pinខាងចិនបានទៅលើ លោក Li Linxiao ខណៈLongest Driveបានទៅលើ លោក Lork Dareath៕

 

អត្ថបទ រូបភាព គោព្រៃ

You might also like