អ្នកប្រដាល់គុនខ្មែរកាន់តែកាច បញ្ចេញក្បាច់ពិសេសផ្តួលជើងខ្លាំងថៃនិងឡាវ ផ្អើលសង្វៀន TV5
ភ្នំពេញ ៖ អ្នកប្រដាល់គុនខ្មែរ វង្ស វិឆ័យ ប៊ុន សុធា និង សោម វិឆ័យ បានផ្តួលអ្នកប្រដាល់ថៃឲ្យសន្លប់ដូចគ្នាក្នុងការប្រកួតកីឡាប្រដាល់គុនខ្មែរអន្តរជាតិ សង្វៀនប៉ុស្តិ៍លេខ៥ នៅព្រែកកំពឹស នាថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៣។
សម្រាប់ជំនួប៥៤គីឡូក្រាម ខ្លាសរចង្កូមពិស ប៊ុន សុធា មកពីក្លិបប្រដាលកងយោធពើខេមរភូមិន្ទ បានផ្ដួលអ្នកប្រដាល់ថៃ Somchai Yotakali ឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី១បានយ៉ាងងាយ តាមរយៈផ្លែកែង និងជង្គង់ដ៏កំណាច ដោយមិនអាណិតដល់ ដៃគូដែលធ្វើដំណើរមកប្រកួតនៅកម្ពុជា ជាលើកដំបូង ។
ចំណែក សោម វិឆ័យ មកពីក្លិបពន្លឺវិបុលដារិទ្ធពោធិ៍សែនជ័យ បានប្រើរន្ទះជើង ប្រហាអ្នកប្រដាល់ថៃ Kuldet Bunoi ឲ្យបែកកង់នៅទឹកទី៣ មិនអាចបន្តការប្រកួតបានទៀត ។ រីឯសោម វិឆ័យ ក៏រឹតតែមិនធម្មតា ដោយរូបគេបានប្រើក្បាច់ពិសេស ប្រហាជើងក្រោមអ្នកប្រដាល់ឡាវ Sy Theun អោយបោះបង់ការប្រកួតមុនទឹកទី៥ ។
ចំពោះការប្រកួតលទ្ធផល នៃការប្រកួតមិត្តភាពជាតិ ឃនសុខនី មកពីក្លិបសុភាពគុនខ្មែរ ប្រកួតចាញ់ ផុនសុភត់ មកពីក្លឹបហ្គាឡាក់ស៊ីណាវ៉ាត្រាអេភូថងដោយពិន្ទុ ។ អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។ ឡុងអាឆើតសមាគមប្រដាល់ក្រសួងការពារជាតិប្រកួតស្មើជាមួយផុនតុបផេងសមាគមប្រដាល់ក្រសួងមហាផ្ទៃ។អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម៕